រដ្ឋាភិបាល​សម្រេច​គ្រប់​គ្រង​ការលក់​សំបុត្រ​ចូល​ទស្សនា​ប្រាសាទអង្គរវត្ត​ដោយ​ខ្លួ​នឯ​ង​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 6 November, 2015

​ភ្នំពេញ​:​រាជរដ្ឋាភិបាល​បានសម្រេច​ដកសិទ្ធិ​ពី​ក្រុមហ៊ុន សុខ គង់ យកមក​គ្រប់គ្រង​វិញ​នូវ​ការលក់​សំបុត្រ ដើម្បី​ចូល​ទស្សនា​ប្រាសាទអង្គរវត្ត​។​ការសម្រេច​នេះ ធ្វើឡើង​ក្នុង​កិច្ចប្រជុំពេញអង្គ​គណៈរដ្ឋមន្ត្រី នា​ព្រឹក​ថ្ងៃ​សុក្រ ទី​៦ ខែវិច្ឆិកា ។

​អ្នកនាំពាក្យ​ទីស្តីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ី​ផាន បាន​ឲ្យ​ដឹងថា ក្នុង​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី នៅ​ព្រឹក​ថ្ងៃទី​៦ ខែវិច្ឆិកា នេះ​ថា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានសម្រេច​បង្កើត​សហគ្រាស​សាធារណៈ ដើម្បី​ធុរៈកិច្ច​គ្រប់គ្រង​រមណីយ​ដ្ឋា​ន​បេតិកភណ្ឌ​អង្គរវត្ត ដែលមាន​ក្រសួងទេសចរណ៍ និង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ជា​អន្តរក្រសួង​រៀបចំ​គណៈកម្មាធិការ​នេះ​។​

​គួររំលឹកថា កន្លងមក ការគ្រប់គ្រង​រមណីយ​ដ្ឋា​ន​បេតិកភណ្ឌ​អង្គរ​ដោយ​ក្រុមហ៊ុន សុខ គង់ ត្រូវបាន​រិះគន់​ដោយ​ក្រុម​ជំទាស់​យ៉ាងខ្លាំង​ថា មាន​ភាពមិនប្រក្រតី​ក្នុងការ​គ្រប់គ្រង​ចំណូល​ថវិកាជាតិ​ដែល​បានមកពី​កា​រល​ក់​សំ​បុត្រចូល​ទស្សនា​ប្រាសាទអង្គរវត្ត​។​

​តាមទិន្នន័យ​របស់​អាជ្ញាធ​រ​ជាតិ​អប្សរា​ឲ្យ​ដឹងថា​ ក្នុង​រយៈពេល​១០​ខែ​ឆ្នាំ​២០១៥​នេះ ភ្ញៀវ​ទេសចរណ៍​បរទេស​ដែល​មក​ទស្សនា​ប្រាសាទ​អង្គ​វរ​ត្ត មាន​ចំនួន​១៦៧៧៣៥២​នាក់ ដែលមាន​កំណើន​២,០៥​ភាគរយ បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​២០១៤ ហើយ​ចំណូល​ដុល​មាន​ចំនួន​ជាង​៤៧,៦​លាន​ដុល្លារ កើនឡើង​ប្រហែល​០,៦២​ភាគរយ បើ​ប្រៀបធៀប​នឹង​ឆ្នាំ​២០១៤​។ ចំណូល​ដុល​ដែល​បាន​ពី​ការលក់​សំបុត្រ​ឲ្យ​ភ្ញៀវ​បរទេស​ចូល​ទស្សនា​អង្គរ​សម្រាប់​ឆ្នាំ​២០១៤ មាន​ចំនួន​៥៩ ៣៤២ ០០០​ដុល្លារ កើនឡើង​ជាង​១,៦​លាន​ដុល្លារ លើស​ឆ្នាំ​២០១៣ ដែល​បាន​លក់បាន​៥៧៦៨៧ ៦៨០​ដុល្លារ​។ ចំនួន​ភ្ញៀវទេសចរ​បរទេស​ចូល​ទស្សនា​ប្រាសាទអង្គរវត្ត​ក្នុង​ឆ្នាំ​២០១៤​មាន​ចំនួន​២០៥៩៧២០​នាក់ កើនឡើង​ជិត​៤​ម៉ឺន​នាក់ បើ​ធៀប​ជាមួយ​ឆ្នាំ​២០១៣ ដែលមាន​ភ្ញៀវ​មក​ទស្សនា​ចំនួន​២ ០២១ ៧១៥ នាក់​៕ ដោយ៖រដ្ឋា

bhgvbbb