លោក ហ៊ុន សែន ​រំឭក​ពី​វិនាស​កម្ម​សង្គ្រាមក្រោយ​ការផ្តួលរំលំ​ដើម្បី​ឡើង កាន់​អំណាច​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 9 November, 2015 ក+ ក-

​ភ្នំ​ពេ​ញ៖​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ផ្ញើ​សារ​តាមរយៈ​ហ្វេ​ស​ប៊ុ​ក​របស់លោក​សាជាថ្មី​ទៀត ដល់​សាធារណៈជន​ឲ្យ​ចងចាំ​ពី​វិនាសកម្ម​សង្គ្រាម​ដែល​កើតចេញពី​ការផ្លាស់ប្តូរ​មេដឹកនាំ ដោយ​របប​លោក លន់ នល់ ធ្វើ​រដ្ឋប្រហា​ទម្លាក់​សម្តេច​ព្រះ​នរោត្តម​សីហនុ កាលពី​ថ្ងៃទី​១៨ មីនា ឆ្មាំ​១៩៧០ ។​

​សារ​នយោបាយ​របស់លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន លើ​បណ្តាញ​សង្គម​ផ្ទាល់​របស់លោក​នេះ​បាន​ធ្វើឡើង​ក្នុងពេលដែល​កម្ពុជា​កំពុង​ប្រារព្ធ​ខួប​៦២​ឆ្នាំ នៃ​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ ដោយ​សរសេរថា ថ្ងៃបុណ្យ​ឯករាជ្យ​ជាតិ​លើក​ទី ៦២ ថ្ងៃ​៩ ខែវិច្ឆិកា ឆ្នាំ​១៩៥៣ និង​ថ្ងៃទី​៩ ខែវិច្ឆិកា ឆ្នាំ​២០១៥ ជា​ថ្ងៃមួយ​ដែល​ប្រជារាស្ត្រ​ខ្មែរ​ទូទាំងប្រទេស​ចងចាំ​ជានិច្ច នូវ​ព្រះរាជ​បូជនីយកិច្ច​ដ៏​ថ្លៃថ្លា​បំផុត របស់​ព្រះករុណា​ព្រះមហាវីរក្សត្រ​សម្តេចព្រះ​នរោត្តម​សីហនុ ព្រះ​បរម​រតន​កោដ្ឋ ដែល​ព្រះអង្គ​បាន​តស៊ូ និង​លះបង់​គ្រប់យ៉ាង​ក្នុងការ​ទាមទារ​ឯករាជ្យ ពី​បារាំង​ជូន​ជាតិ​មាតុភូមិ​។​

​សំណេរ​ដដែល​ក៏បាន​សរសើរ​ពី​ស្នា​ព្រះហស្ត​សម្តេច​ឳ ដែល​ដឹកនាំ​ប្រទេស​ឲ្យ​មាន​ឥ​ទ្ឋិ​ពល​នៅក្នុង​តំបន់​អាស៊ី និង​អន្តរជាតិ​ផងដែរ ប៉ុន្តែ​លោកនាយក​រដ្ឋមន្ត្រី​បាន​បន្ទោស​របប​លន់ នល់ ថា​បាន​នាំ​កម្ពុជា​ឲ្យ​ធ្លាក់​ក្នុង​រណ្តៅ​វាលពិឃាត​។​

​សំណេរ​លោកនាយក​រដ្ឋមន្ត្រី​បាន​ក្រើន​រំឭកថា ត្រូវតែ​ចៀស​ឲ្យ​ឆ្ងាយ​ពី​ផ្លូវ​ដ៏​សែន​គ្រោះ ថ្នាក់​បំផុត​នោះ ព្រោះ​ជា​មេរៀន​ដែល​បាន​បន្សល់ទុក​នូវ​សោកនាដកម្ម​ជាល​ទ្ឋ​ផល​នៃ​ការផ្លាស់ប្តូរ​ទម្លាក់​ប្រមុខ​ដឹកនាំ​តាម​ការផ្តួលរំលំ​ដើម្បី​អំណាច​៕ ដោយ៖ខេមរា