គណបក្ស​លោកស្រី អ៊ុង​សាន ស៊ូ​ជី ឈ្នះ​ជាង ៨០%
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 10 November, 2015 ក+ ក-

មី​យ៉ាន់​ម៉ា​៖​ទោះបីជា​មិនទាន់​ដឹង​លទ្ធផល​ផ្លូវការ​ក៏ដោយ ប៉ុន្ដែ​តាម​លទ្ធផល​បណ្ដោះអាសន្ន​បាន​បង្ហាញថា គណបក្សប្រឆាំង​របស់​លោកស្រី អ៊ុង​សាន ស៊ូ​ជី បាន​វ៉ា​ដាច់​គណបក្ស​ផ្សេងទៀត​ទៅហើយ ដែល​ចូលរួម​ក្នុងការ​បោះឆ្នោត​ជា​សាកល​ក្នុងប្រទេស​មី​យ៉ាន់​ម៉ា ក្នុងនោះ​មាន​ទាំង​គណបក្សកាន់អំណាច​ផងដែរ​។
​តាម​ការបញ្ជាក់​ពី​អ្នកនាំពាក្យ​គណបក្សប្រឆាំង​របស់លោក​ស្រី​អ៊ុង​សាន ស៊ូ​ជី គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ​របស់លោក​ស្រី បានឈ្នះ​ជាង​៨០​ភាគរយ​ហើយ​នៅក្នុង​តំបន់​ដែលមាន​ចំនួន​ប្រជាជន​ខ្ពស់​។ នៅក្រៅ​តំបន់​ដែលមាន​ប្រជាជន​ខ្ពស់ គណបក្ស​លោកស្រី អ៊ុង​សាន ស៊ូ​ជី បានឈ្នះ​ជាង​៦០​ភាគរយ​។ សំឡេងឆ្នោត​គាំទ្រ​គណបក្សប្រឆាំង​មួយ​នេះ ក៏មាន​ផងដែរ​នៅក្នុង​តំបន់​ដែល​ប្រជាជន​គាំទ្រ​ដល់​គណបក្សកាន់អំណាច​។​
​ក្រុម​អ្នកគាំទ្រ​លោកស្រី​អ៊ុង​សាន ស៊ូ​ជី នៅ​ថ្ងៃ​ម្សិលមិញ​បាន​អបអរសាទរ​ចំពោះ​លទ្ធផល​បឋម​នៃ​ការបោះឆ្នោត​ជា ប្រវត្តិសាស្ត្រ​មី​យ៉ាន់​ម៉ា ដោយ​សង្ឃឹមថា​គណបក្ស​លោកស្រី​នឹង​ឡើងកាន់​អំណាច​បាន ក្រោយពី​របប​យោធា​គ្រប់គ្រង​អស់​ជាង​២​ទសវត្ស​មក​។​
​គួរ​បញ្ជាក់ថា គិត​ត្រឹម​ថ្ងៃនេះ គណបក្សប្រឆាំង​សម្ព័ន្ធជាតិ​ដើម្បី​ប្រជាធិបតេយ្យ ដណ្ដើមបាន ៤៩​កៅអី​ហើយ​ក្នុង​រដ្ឋសភា រួមមាន​២៤​កៅអី​នៅ​រដ្ឋធានី​រ៉ង់​ហ្គូ​ន និង​ទីក្រុង Mandalay បាន ១០​កៅអី​ផងដែរ​៕

Myanmar opposition leader Aung San Suu Kyi delivers a speech from the balcony of the National League of Democracy (NLD) headquarters in Yangon on November 9, 2015. Vote counting in Myanmar's landmark election was well underway following a massive turnout that could see Aung San Suu Kyi's party catapulted to power and the end of decades of military control. AFP PHOTO / Ye Aung THU

Myanmar opposition leader Aung San Suu Kyi delivers a speech from the balcony of the National League of Democracy (NLD) headquarters in Yangon on November 9, 2015. Vote counting in Myanmar’s landmark election was well underway following a massive turnout that could see Aung San Suu Kyi’s party catapulted to power and the end of decades of military control. AFP PHOTO / Ye Aung THU