Real Sociedad បណ្ដេញ​គ្រូបង្វឹក​ចេញពី​តំណែង​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 10 November, 2015 ក+ ក-

បាល់ទាត់​៖​តាម​ប្រភព​សារព័ត៌មាន BBC បាន​ផ្សាយ​ថា ក្លិ​ម Real Sociedad បាន​បណ្តេញ​គ្រូបង្វឹក លោក David Moyes ចេញពី​តំណែង ក្រោយ​ដឹកនាំ​ក្រុម​ធ្លាក់​ក្នុង​ស្ថានការណ៍​យ៉ាង​ត្រដាបត្រដួស​រដូវ​កាល​នេះ​។​
​ការបណ្ដេញ​អតីត​គ្រូបង្វឹក​ក្រុម​បិសាច​ក្រហម Manchester United វ័យ​៥២​ឆ្នាំរូបនេះ ធ្វើឡើង​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​ក្រោយ​ខួប​គម្រប់​១​ឆ្នាំ នៃ​ការ​មក​ដឹកនាំ​ក្លិប​ដែល​លេង​នៅក្នុង​ក្របខ័ណ្ឌ​កំពូល​របស់​អេ​ស្ប៉ា​ញ​។​
​លោក Moyes ដែល​ជួយ​ឲ្យ Real Sociedad បញ្ចប់​ចំណាត់ថ្នាក់​លេខ​១២ នៅ​រដូវ​កាល​ចាស់ បាន​ដឹកនាំ​ក្រុម​ស្ថិត​នៅក្បែរ​តំបន់​គេ​កាត់ចោល ស្មើ​ពិន្ទុ​ជាមួយ​ក្រុម​បាត​តារាង តែ​លើស​ចំនួន​គ្រាប់ នៅ​រដូវ​កាល​នេះ​។​
​គួរ​បញ្ជាក់ថា Moyes បាន​ចំណាយពេល ១១​ឆ្នាំ​នៅ Everton មុនពេល​ទៅ​ដឹក​នាំនៅ Old Trafford បាន​មួយរយៈ ហើយ​ចុងក្រោយ​ទៅ​ដឹក​នាំនៅ Sociedad ដែល​ធ្វើ​ឲ្យ​លោក​ក្លាយជា​អ្នកចាត់ការ​ទូទៅ​មកពី​ចក្រភព​អង់គ្លេស​ទី​៤ ក្នុង​ប្រវត្តិសាស្ត្រ​របស់​ក្លិប​៕

Moyes2