ប៉ូលីសឃាត់ខ្លួនជនសង្ស័យរំលោភ សម្លាប់​នារី​ក្រមុំរួចអូសទម្លាក់ទឹក ស្ទឹងសង្កែ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 12 November, 2015 ក+ ក-

បាត់ដំបង៖ នៅវេលាម៉ោង០៧​ព្រឹក​ នា​ថ្ងៃ​ទី​១២​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ សមត្ថកិច្ច​បាន​ធ្វើការស៊ីេបអង្កេតរហូតឈានដល់ការឃាត់ខ្លួន​បុរស​ម្នាក់​ជា​ជន​ដៃដល់​ដែល​វាយដំទៅលើយុវតីម្នាក់​ រហូតដល់រូបនាងសន្លប់ បន្ទាប់​ពី​ប៉ុនប៉ង​រំលោភ​សេពសន្ថវៈ​មិន​បាន​សម្រេច និង​អូស​រូប​នាង​ក្រមុំ​ទម្លាក់​ចូល​ទៅ​ក្នុង​ទឹកស្ទឹង​សង្កែ​ ដែលនាងកំពុងអង្គុយ ក្បែរផ្ទះ  នៅ​ចំណុច​ភូមិ​វត្ត​តា​មឹ​ម​ ឃុំ​អូរ​ដំបង​១​ ស្រុក​សង្កែ​ ខេត្តបាត់ដំបង។

សមត្ថកិច្ច​មូលដ្ឋាន​បាន​បញ្ជាក់​ប្រាប់​ឲ្យ​ដឹង​ថា​ បុរស​ជា​ជនសង្ស័យ​ដែល​សមត្ថកិច្ច​ចាប់ខ្លួន​បាន​នោះ​ មានឈ្មោះ​ ចាន់​ កុសល​ អាយុ​២៣​ឆ្នាំ​ជា​អ្នក​រស់នៅ​ជិតខាង​គ្នា​ជាមួយនឹង​យុវតី​រង​គ្រោះ។ រីឯយុវតី​រង​គ្រោះ​ឈ្មោះ​ ឆាំ​ ស្រី​រ័​ត្ន​ អាយុ​១៨​ឆ្នាំ​ ជា​កូនស្រី​ពៅ​ក្នុង​ចំណោម​បងប្អូន​ចំនួន​៤​នាក់​(​ប្រុស​ចំនួន​៣​នាក់​)​ រស់នៅ​ក្នុង​បន្ទុក​ម្តាយ​ជា​ស្ត្រី​មេម៉ាយ​ ក្នុងភូមិ​វត្ត​តា​មឹ​ម​ ឃុំ​អូរ​ដំបង​១​ ស្រុក​សង្កែ​ ខេត្តបាត់ដំបង​ និង​កំពុង​សិក្សា​រៀនសូត្រ​នៅ​វិទ្យាល័យ​នេ​ត​យ៉ង់។

បុរសដែល​ជា​ជនសង្ស័យ​បាន​សារភាព​ថា​នៅចំពោះសមត្ថកិច្ចថា ខ្លួន​ពិតជា​បាន​ធ្វើ​សកម្មភាព​ចាប់​នារី​រង​គ្រោះ​មែន​ ក្នុង​គោលបំណង​រំលោភ​សេពសន្ថវៈ​ ប៉ុន្តែ​ត្រូវ​នាង​តដៃ​ដោយ​យក​កន្ត្រៃ​ចាក់​មក​លើ​ខ្លួន​ ធ្វើអោយខ្លួនខឹងសម្បា វាយរូបនាងរហូតដល់សន្លប់ ស្តូកស្តឹង ក្នុង​ស្ថានភាព​បែប​នេះ ទើប​ខ្លួន​បង្ខំចិត្ត​អូស​នាង​ដល់​កណ្តាលស្ទឹងក៏​ទម្លាក់​ចោល​តែ​ម្តង​ទៅ​ ។

​បច្ចុប្បន្ន សមត្ថកិច្ច​​នាំ​ជន​សង្ស័យ​ទៅ​សាកសួរ​បន្ថែម និង​បន្ត​ចាត់ការ​តាម​ផ្លូវច្បាប់។

សូម​រម្លឹក​ថា​ ​កាល​ពី​ថ្ងៃ​ទី​១០ ខែ​វិច្ឆិកា ឆ្នាំ​២០១៥​កន្លង​មក​ វេលា​ម៉ោង​២១​និង​០០​​នាទី ​មាន​ជន​មិន​ស្គាល់​មុខ​ ​បាន​ធ្វើ​សកម្មភាព​ចាប់​​នារី​ក្រមុំ​ម្នាក់​​ ឈ្មោះ ឆាំ ស្រីរ​ត្ន័ ហៅ​ តៃ​ម៉ូ ភេទ​ស្រី អាយុ​១៨​ឆ្នាំ កំពុង​រៀបចំ​គ្រាប់​សណ្ដែក​ដាក់​បណ្ដុះ​តែ​ម្នាក់​ឯង នៅ​រោង​មាត់​ស្ទឹង​សង្កែ​ក្បែរ​ផ្ទះ ត្រូវ​ជន​មិន​ស្គាល់​អត្តសញ្ញាណ​នោះ ចាប់​អូស​ចូល​ទៅ​ក្នុង​ស្ទឹង​សង្កែ​បាត់​ទៅ​។​
​ក្រោយពី​ទទួល​ដំណឹង​ភ្លាម​ កម្លាំង​អធិការ​ក្រុង និង​កម្លាំង​អធិការ​ស្រុក​សង្កែ បាន​សហការ​គ្នា​ស្វែង​រក​ និង​​ចុះ​ពិនិត្យ​កន្លែង​កើតហេតុ រក​ឃើញ​វត្ថុ​តាង​សំណាញ់​បង់​ត្រី​ចំនួន ០១ ដែល​ជនសង្ស័យ​បាន​បន្សល់ទុក៕
mmmmmmm hhhhhhhhh