សម្រាប់ខេត្តកំពង់ឆ្នាំង ក្នុងពិធីបើកហឹប វិញ្ញាសាប្រឡងសញ្ញាបត្រទុតិយភូមិ នៅព្រឹកថ្ងៃទី ៨ ខែតុលាឆ្នាំ ២០២៤ នៅមណ្ឌលប្រលង សាលាបឋមសិក្សាគំរូក្រុង ឯកឧត្តម គតិនីតិកោសល្យ បណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេសនិងជា ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានអញ្ជើញ ជាអធិបតីក្នុងការបើកហឹប វិញ្ញាសាប្រឡង។
តាមការបញ្ជាក់ពី ប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្តកំពង់ឆ្នាំង លោក សឹម ប្រឹម បានឲ្យដឹងថាខេត្តកំពង់ឆ្នាំង មានមណ្ឌលប្រឡងចំនួន ៨ ចែកចេញជា ១៨៦ បន្ទប់ មានបេក្ខជនប្រឡងចំនួន៤ពាន់៦១៨ នាក់ ស្រី២ពាន់៦៤ នាក់។
នៅឯខេត្តក្រចេះ អភិបាលខេត្តក្រចេះឯកឧត្តម វ៉ា ថន រួមទាំងថ្នាក់ដឹកនាំក្រ សួងអប់រំ យុវជននិងកីឡា គណ:មេប្រយោគទូទាំងខេត្តបានអញ្ជើញបើកវិញ្ញា សារដំបូងនៃដំណើរការប្រឡង នៅវិទ្យាល័យ ព្រះមហាក្សត្រិយានីកុសុមៈក្រុងក្រចេះ។
ខេត្តក្រចេះ មានមណ្ឌលប្រឡងចំនួន៥កន្លែង មានបេក្ខជនចំនួន២ពាន់៤៥២នាក់ស្រី១ពាន់៣៦២នាក់ ថ្នាក់វិទ្យាសាស្រ្តមាន២មណ្ឌល។ថ្នាក់វិទ្យាសាស្ត្រសង្គម មាន៣មណ្ឌល ។
រីឯខេត្តបន្ទាយមានជ័យវិញឆ្នាំ២០២៤នេះ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនៅ ក្នុងខេត្តនេះ មានបេក្ខជនចូលរួមប្រឡង៦ពាន់២៣៥នាក់ ស្រី៣ពាន់៥៦៩នាក់ មានមណ្ឌលប្រឡងចំនួន៨មណ្ឌល ចែកចេញជា២៥០បន្ទប់ ។ ក្នុងនោះថ្នាក់វិទ្យាសាស្រ្ត មាន៣មណ្ឌល និងថ្នាក់វិទ្យាសាស្រ្តសង្គម មាន៥មណ្ឌល ។
នៅក្នុងថ្ងៃបើកដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៤ ព្រឹកថ្ងៃទី០៨ ខែតុលា ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបានអញ្ជើញកាត់វិញ្ញាសាប្រឡង នៅវិទ្យាល័យសិរីសោភ័ណ។
ចំណែកខេត្តព្រះវិហារ ឯកឧត្តម គីម រិទ្ធី អភិបាលខេត្ត បានចូលរួមកាត់វិញ្ញាសាជូនបេក្ខជននៅវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេស ជា ស៊ីម ត្បែងមានជ័យ ។ រីឯលោកស្រី ប៉ាង រ៉ាវី អភិបាលរងខេត្ត បានចូលរួមកាត់វិញ្ញាសានៅសាលាគរុកោសល្យ និងវិក្រឹត្យការខេត្ត។
សូមបញ្ជាក់ថា ការប្រឡងមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៤ សម្រាប់ខេត្តព្រះវិហារ មាន៤មណ្ឌលដោយមានបេក្ខជន-បេក្ខនារីចូលរួមប្រឡងចំនួន១ពាន់៨២០នាក់ ។
នៅខេត្តព្រៃវែង អភិបាលខេត្ត ឯកឧត្តម សួន សុម៉ាលីន និងលោកជំទាវ ទន់ សាអ៊ុម អនុរដ្ឋលេខាធិការក្រសួងអបរំយុវជន និងកីឡា និងជាប្រធានគណៈមេប្រយោគប្រចាំខេត្តព្រៃវែង បានដឹកនាំក្រុមការងារអាជ្ញាធរពាក់ព័ន្ធ មន្ទីរអង្គភាព អញ្ជើញពិនិត្យ និងកាត់វិញ្ញាសារប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៤ នៅមណ្ឌលសាលាបឋមសិក្សាសម្តេចតេជោ ហ៊ុន សែន ព្រៃវែងក្រុង។
ក្នុងខេត្តព្រៃវែង មានបេក្ខជនបានដាក់ពាក្យប្រឡងចំនួន៨ពាន់៤៧៣នាក់ ស្រី៤ពាន់៦៦៨នាក់ចែកចេញជា១៥ មណ្ឌល ស្មើនិង៣៤០បន្ទប់។ចែកជាពីរផ្នែកគឺផ្នែកវិទ្យាសាស្ត្រ និងផ្នែកវិទ្យាសាស្រ្តសង្គម។ផ្នែកវិទ្យាសាស្រ្តមាន៣មណ្ឌលស្មើនិង៨៤បន្ទប់មានបេក្ខជនប្រឡង២ពាន់៨៨នាក់ និងផ្នែកវិទ្យាសាស្រ្តសង្គម១២មណ្ឌលស្មើនិង២៥៦បន្ទប់ មានបេក្ខជនប្រឡង៦ពាន់៣៨៥នាក់ ៕
https://youtu.be/2h6UPy6FXkI