មន្រ្តីឧទ្យានុរក្សចំនួន៤រូបចូលរួមចែករំលែកបទពិសោធន៍ការពារនិងអភិរក្សធនធានធម្មជាតិ នៅប្រទេសបារាំង
មន្រ្តីឧទ្យានុរក្សនៃក្រសួងបរិស្ថានចំនួន៤រូប រួមមានលោក វ៉េត សុនីម អនុប្រធាន មន្ទីរបរិស្ថានខេត្តកោះកុង លោក ស៊ីម ប៉ូលី ប្រធានការិយាល័យឧទ្យានជាតិ នៃមន្ទីរបរិស្ថានខេត្តស្ទឹងត្រែង លោក ថុន ស៊ូខុន អនុប្រធានការិយាល័យឧទ្យានជាតិ ក្តាប់រួម នៃមន្ទីរបរិស្ថានខេត្តរតនគិរី និងលោក លៀម ស៊ូ ឧទ្យានុរក្ស ឧទ្យានជាតិវីរៈជ័យ ខេត្តរតនគិរី មកពីឧទ្យានជាតិវីរៈជ័យ បានចូលរួមសមាជក្រុមប្រឹក្សាឧទ្យានុរក្សពិភពលោកលើកទី១០ ឆ្នាំ២០២៤ ដែលបានរៀបចំឡើងដោយ ក្រុមការពារព្រៃឈើអន្តរជាតិ Gardes Natures de France (GNF) សហព័ន្ធឧទ្យានុរក្សអន្តរជាតិ(International Ranger Federation) នៅទីក្រុង Hyeres ភាគខាងត្បូងនៃប្រទេសបារាំង ចាប់ពីថ្ងៃទី០៧-១១ ខែតុលា ឆ្នាំ២០២៤។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/9oGo_CcpBNk