ស្រ្តីម្នាក់ត្រូវនគរបាលប៉ុស្តិ៍ផ្សារដើម គ ឃាត់ខ្លួនពាក់ព័ន្ធករណីចោរកម្ម
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 13 November, 2015 ក+ ក-

ភ្នំពេញ៖ ស្រ្តីម្នាក់ត្រូវបានសន្តិសុខប្រចាំការនៅសាលមហោស្រពចេនឡាឃាត់ខ្លួន ប្រគល់ជូននគរបាលប៉ុស្តិ៍ផ្សារដើមគពាក់ព័ន្ធនឹងករណីលូកហោប៉ៅយកទូរស័ព្ទពី ប្រជាពលរដ្ឋដែលមកទិញសំបុត្រចូលមើលខ្សែវីដេអូរេឿង នេសាទក្រពើ ។

ហេតុការណ៍នេះបង្ករការភ្ញាក់ផ្អើលកាលពីវេលាម៉ោង០៤និង៣០នាទី ល្ងាចថ្ងៃទី១៣ ខែវិច្ចិកា ឆ្នាំ២០១៥ នៅចំណុច​សាលមហោស្របចេនឡា ក្នុងសង្កាត់ផ្សារដើមគ ខណ្ឌ ទួលគោក រាជធានីភ្នំពេញ។

នគរបាលប៉ុស្តិ៍ផ្សារដើមគរបានប្រាប់អោយដឹងថា ស្រ្តីសង្ស័យមានឈ្មោះ សេង ស្រីលីវ ភេទស្រី អាយុ២៨ឆ្នាំ ស្នាក់នៅផ្ទះជួល ម្ដុំបឹងកក់២ រាជធានីភ្នំពេញនិងមុខរបរមិនពិត ប្រាកដ។ ចំណែកជនរងគ្រោះឈ្មោះ ឯក ដាវីន ភេទស្រី អាយុ​២០ឆ្នាំ ស្នាក់នៅម្ដុំចំការដូង ខណ្ឌដង្កោរ រាជធានីភ្នំពេញ និហមុខរបរសិស្ស។

យោងតាមសម្ដីរបស់សន្តិសុខប្រចាំការណ៍នៅសាលមហោស្របចេនឡាម្នាក់បានអោយ ដឹងថា នៅចំណុចសាលមហោស្របចេនឡាអោយតែមានកម្មវិធីមានមនុស្សអ៊ូរអច្រើន តែងតែមានករណីបាត់ទូរស័ព្ទឬការបូបលុយជាញ្ញឹកញ្ញាប់ រហូតមកដល់ថ្ងៃទី១៣ ខែវិច្ចិកា ឆ្នាំ២០១៥នេះ មានកម្មវិធីលក់សំបុត្រមើលរេឿង នេសាទក្រពើ  នៅចំណុច សាលមហោស្របចេនឡា ក្នុងសង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ   មាន ស្រ្តីម្នាក់និងបក្ខពួក២ទៅ៣នាក់បន្ថែមទៀត បានបន្លំទិញសំបុត្រ ឆ្លៀតឱកាសលួចលូក ហោប៉ៅយកទូរស័ព្ទ ដៃ ម៉ាក iphone6 plus ពណ៌ទឹកប្រាក់ មួយគ្រេឿង ពីនារីរងគ្រោះម្នាក់ ដែលកំពុងឈររង់ចាំទិញសំបុត្រមើលរេឿង។

បន្ទាប់ពីស្រ្តីសង្ស័យធ្វើសកម្មភាពរួច នារីរងគ្រោះបានឆឡោផ្អើលដល់សន្តិសុខប្រចាំ ការណ៍នៅទីនោះ ហើយក៏បានរាយមកសមត្ថកិច្ចមូលដ្ឋាន ស្រាវជ្រាវរកឃើញស្រ្តី សង្ស័យម្នាក់នោះតែម្ដង។

ក្រោយពេលឃាត់ខ្លួនស្ត្រីសង្ស័យបានសារភាពប្រាប់សមត្ថកិច្ចខ្លួនពិតជាបានប្រព្រឹត្តិ មែនតែទូរស័ព្ទដែលលួចបាននោះ បានប្រគល់ទៅអោយបក្ខពួករបស់ខ្លួនដែលគេច ខ្លួននោះបាត់ហើយ។

បច្ចុប្បន្នស្រ្តីសង្ស័យត្រូវបាននគរបាលប៉ុស្តិ៍ផ្សារដើមគរនាំមកសាកសួរ និង បញ្ជូនទៅ ឃុំខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីចាត់ការតាម នីតិវិធី ដោយ៖ សួង សាម

563333 3333