ច្បាប់ស្តីពីការអនុម័តលុបចោលកិច្ចព្រមព្រៀងពាណិជ្ជកម្មតំបន់ CLV ចូលដល់ព្រឹទ្ធសភាដើម្បីសិក្សានិងផ្តល់យោបល់
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 11 November, 2024 ក+ ក-

ច្បាប់ស្តីពីការអនុម័តលុបចោលកិច្ចព្រមព្រៀងពាណិជ្ជ កម្មតំបន់ CLV ចូលដល់ព្រឹទ្ធសភា ដើម្បីសិក្សានិងផ្តល់យោបល់។ នេះបើតាមគណៈកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភា នីតិកាលទី៥ បានរៀបចំកិច្ចប្រជុំមួយ ក្រោមអធិបតីភាពរបស់សម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភា នាព្រឹកថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ២០២៤។ ជាលទ្ធផលនៃកិច្ចប្រជុំនេះ គណៈកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភា បានសម្រេចបញ្ជូននូវសេចក្តីព្រាងច្បាប់ចំនួន៣។ នៅក្នុងចំណោមនេះ ព្រឹទ្ធសភា ក៏បានបញ្ជូនសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តលុបចោលកិច្ចព្រមព្រៀងស្តីពី ការជំរុញ និងសម្រួលពាណិជ្ជកម្មតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម ទៅគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរ ជាតិ ឃោសនាការ និងព័ត៌មាន នៃព្រឹទ្ធសភា ដើម្បីពិនិត្យសិក្សា និងផ្តល់យោបល់។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/t2owCA7WG38