ចាប់បុរសម្នាក់​ពេលកំពុងគាស់ផ្ទះ ប្រជាពលរដ្ឋនៅសង្កាត់ស្ទឹងមានជ័យ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 17 November, 2015 ក+ ក-

ភ្នំពេញ៖ជនសង្សយ័ម្នាក់ត្រូវបានកំលាំងអាវុធហត្ថខណ្ឌមានជ័យ​ឃាត់​ខ្លួន​ខណៈ​កំពុងធ្វើសកម្មភាព​គាស់ផ្ទះប្រជាពលរដ្ឋប៉ងលួចទ្រព្យសម្បត្តិ​កាល​ពី​វេលាម៉ោង៨និង​០០នាទីព្រឹក​ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅម្តុំលូ ៥ភូមិ ដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។

សមត្ថកិច្ចបញ្ជាក់ថា ជនសង្ស័យខាង​លើ​មានឈ្មោះ សេង រស្មី អាយុ ៣៣ឆ្នាំ មុខរបរមិនពិតប្រាកដ​ស្នាក់​នៅ​បន្ទប់ជួលម្តុំលូ៥។ក្រោយពីការ ឃាត់ខ្លួនជនសង្ស័យខាងលើកំលាំងអាវុធហត្ថបាន​ឆែកឆេរ​រកឃើញ វត្ថុតាំងសោរ និងទូរវិសសំរាប់គាស់ផ្ទះមួយចំនួន។

ជនសង្ស័យត្រូវសមត្ថកិច្្ចបញ្ជូនទៅកាន់​បញ្ជា​ការដ្ឋានអាវុធ​ហត្ថរាជធានី​ភ្នំពេញ​​ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ​ចាត់​ការតាមផ្លូវចច្បាប់៕  ដោយ សួង សាម

222222222 3333333333 111111111111