ក្លិប​២​នៅ​អង់គ្លេស​ចាប់អារម្មណ៍ Honda របស់ AC Milan
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 19 November, 2015 ក+ ក-

បាល់ទាត់៖​យោងតាម​សារព័ត៌មាន​Daily Express បាន​ផ្សាយ​ថា ក្លិប​២​នៅ Premier League កំពុងតែ​ចាប់អារម្មណ៍​ខ្លាំង​លើ Keisuke Honda ដែលជា​កីឡាករ playmaker របស់​ក្រុម AC Milan ខណៈដែល​កីឡាករ​រូប​ជប៉ុន​រូបនេះ​បានបង្ហាញ​ការខកចិត្ត​ជាមួយ​ក្រុម​យក្ស​អ៊ីតាលី ហើយ​អាច​នឹង​ចាកចេញ​នៅ​ខែមករា​ខាងមុខនេះ​។​
​តាម​ប្រភព​ដដែល​បន្តថា កីឡាករ​វ័យ​២៩​ឆ្នាំ​រូបនេះ​បាន​ជាប់​ជម្រើស​១១​នាក់​ដំបូង​របស់​ក្រុម​លោក Sinisa Mihajlovic តែ​៣​ប្រកួត​ប៉ុណ្ណោះ​នៅ​ក្របខ័ណ្ឌ​កំពូល​អ៊ីតាលី Serie A ក្នុង​រដូវ​កាល​នេះ​។
​ប្រភព​បញ្ជាក់ថា ក្រុម​មាន់​ខ្នាយ​មាស Tottenham Hotspur គឺជា​ក្រុម​ដែល​ចាប់អារម្មណ៍​ខ្សែបម្រើ​ប្រយុទ្ធ​រូបនេះ​ជាច្រើនលើក​ច្រើនសា​មកហើយ ខណៈដែល Everton ក៏​កំពុងតែ​តាមដាន​ស្ថានការណ៍ តារា​ឆ្នើម​ក្រុម​សា​ម៉ូ​រ៉ៃ​ខៀវ​ជប៉ុន​រូបនេះ​ដូចគ្នា​។
​គួរ​បញ្ជាក់ថា Honda ដែល​ធ្លាប់​លេង​ឲ្យ​ក្រុម​រុស្សី CSKA Moscow ៤​រដូវ​កាល​មុន​ផ្ទេរ​ទៅ AC Milan និង​ស៊ុត​ឲ្យ​ជម្រើសជាតិ​ជប៉ុន​បាន​៣៤​គ្រាប់ ក្នុងការ​បង្ហាញខ្លួន​៧៩​ប្រកួត រួមទាំង​គ្រាប់​បាល់​ចុងក្រោយ ដែល​តែ​ត​ចូល​ក្រុម​ជម្រើសជាតិ​កម្ពុជា កាលពី​យប់​ថ្ងៃ​អង្គារ​ផងដែរ​៕

MILAN, ITALY - MARCH 07:  Keisuke Honda of AC Milan looks on during the Serie A match between AC Milan and Hellas Verona FC at Stadio Giuseppe Meazza on March 7, 2015 in Milan, Italy.  (Photo by Marco Luzzani/Getty Images)

MILAN, ITALY – MARCH 07: Keisuke Honda of AC Milan looks on during the Serie A match between AC Milan and Hellas Verona FC at Stadio Giuseppe Meazza on March 7, 2015 in Milan, Italy. (Photo by Marco Luzzani/Getty Images)