បង្គ្រាបមុខសញ្ញាចែកចាយគ្រឿងញៀន ឆែកឃើញ​អាវុធខ្លី២ដើម
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 19 November, 2015 ក+ ក-

ភ្នំពេញៈ ជនសង្ស័យ ម្នាក់ត្រូវបានកម្លាំងមន្ទីរប្រឆាំងគ្រឿងញៀន​ក្រសួងមហាផ្ទៃ​សហការណ៍​ជាមួយកម្លាំង​ប៉ុស្តិ៍ចោមចៅ​ចាប់ឃាត់ខ្លួន​បាន បន្ទាប់ពីសមត្ថ​កិច្ចធ្វើការ​ស្រាវជ្រាវអស់ជាច្រើនថ្ងៃមក។​

ការចុះបង្រ្កាបខាងលើ កាលវេលាម៉ោង៦ព្រលប់​ថ្ងៃទី១៧ ខែវិច្ឆកា ឆ្នាំ២០១៥ ស្ថិតនៅបន្ទប់​ស្នាក់នៅ​លេខ២១៦ ជាន់ទី៣ ផ្សារឯរាជ្យ២ ភូមិព្រៃព្រីងជើង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។ ហើយសមត្ថកិច្ចឆែកឆែរ រកឃើញថ្នាំញៀន អាវុធខ្លី២ដើម និងសម្ភារៈពាក់ព័ន្ធមួយចំនួនទៀត។

ជនសង្ស័យក្នុងករណីខាងលើមានឈ្មោះ ឈូក ចំរើន អាយុ៣៦ឆ្នាំ មានមុខរបរ​ប្រធាន​សន្តិសុខ​ផ្សារ​ឯករាជ្យ២ ស្នាក់​នៅបន្ទប់កើត​ហេតុ​ខាង​លើ និងមាន​ស្រុកកំណើត​នៅ ភូមិអូរត្រេះ ឃុំកំពុងរទេះ ស្រុកស្ទឹងសែន ខេត្តកំពុងធំ មាន​ប្រពន្ធឈ្មោះ ប៊ិន សផានី អាយុ ២៤ឆ្នាំ មុខ​របរ​ជាង​​អ៊ុតសក់នៅ​ផ្សារឯរាជ្យ២។

តាមសមត្ថកិច្ចបានអោយដឹងថា បន្ទាប់ពីមាន​ការ​ស្រាវជ្រាវ​អស់រយៈពេល​ជា​ច្រើន​ថ្ងៃកន្លង​មកហើយ រហូតមកដល់​ថ្ងៃរសៀល ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៥នេះ ដោយមាន​ការដឹក​នាំបញ្ជា​ផ្ទាល់ពី​លោក ខាំ សុផារី ព្រះរាជ​អាជ្ញារង​អមសាលា​ដំបូង​រាជធានី​ភ្នំពេញ មានការ​ចូល​រួម​ពីប្រធាន​មន្ទីរប្រឆាំង​គ្រឿងញៀន​ក្រសួងមហាផ្ទៃ សហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋ​បាល​ចោមចៅ ចុះប្រតិបត្តិ​ការច្បាមមុខ​សញ្ញា​ចែកចាយ និងប្រើប្រាស់​គ្រឿងញៀន ក្នុងការឃាត់ខ្លួនជនសង្ស័យ​មា្នក់នេះ ហើយសមត្ថកិច្ច​ឆែកឆេរ​រកឃើញ​ថ្នាំញៀន​ទម្ងន់១ជី (1g) កាំភ្លើងខ្លី ម៉ាករ៉ូឡូ ចំនួន២ដើម និងសម្ភារៈ​ពាក់ព័ន្ធ​មួយចំនួន​ទៀត។

ក្រោយពីចាប់ឃាត់ខ្លួនជន​សង្ស័យខាងលើ​ រួមជាមួយ​វត្ថុតាង ត្រូវបានបញ្ជូន​ទៅមន្ទីរប្រឆាំង​គ្រឿងញៀនក្រសួងមហាផ្ទៃ ដើម្បី​សាកសួរកសាងសំណុំរឿង ចាត់ការ​ទៅតាមនីតិវិធី៕

1111111 2222222 333333333