សមត្ថកិច្ចចម្រុះបង្ក្រាប​​សំបុក​​គ្រឿង​ញៀន​​នៅ​សង្កាត់​ទឹកថ្លាឃាត់​​​​ខ្លួន ៣៣នាក់​​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 19 November, 2015 ក+ ក-

ភ្នំពេញ៖ទីតាំងប្រើប្រាស់គ្រឿងញៀន​ដ៍ធំមួយនៅ​សង្កាត់​ទឹកថ្លា​ត្រូវកំលាំង​ការិយា​ល័យប្រឆាំង​គ្រឿង​ញៀន​រាជធានី​ភ្នំពេញ សហការជាមួយកំលាំង​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌសែន​សុខចុះ​ប្រមូល​ និងបង្ក្រាបឃាត់ខ្លួនអ្នកប្រើប្រាស់​គ្រឿងញៀន​ចំនួន៣៣នាក់ ក្នុងនោះស្រី​ម្នាក់ និងសម្ភារ:​មួយចំនួន​ធំ កាលពី​ម៉ោង​១១និង៣០នាទី ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅចំណុចផ្លូវលំ ភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

ក្នុងប្រតិបត្តិការបង្ក្រាបទីតាំងខាង​លើដឹក​នាំ​ដោយ​លោក ប៊ន សំអាត ស្នងការរងរាជធានី ភ្នំពេញ លោកសក់ ច័ន្ទកញ្ញារិទ្ធ អភិបាលរងខណ្ឌសែនសុខ និងលោកម៉ក់ ហុង អធិការ ខណ្ឌសែនសុខ​ដោយមានការ​សំរប​សំរួលពីលោក កែវ សុជាតិ ព្រះរាជអាជ្ញរង​នៃអយ្យ ការ អមសាលា រាជធានីភ្នំពេញ។

គួរបញ្ជាក់ថា ទីតាំងដែលសមត្ថកិច្ច​ចុះបង្ក្រាប​ខាងលើនេះ ប្រមូលផ្តុំ​ដោយក្មេងទំនើង បងតូចបងធំ ដែលតែងតែមកជួបជុំគ្នាក្នុងផ្ទះមួយចំនួនជាជំរកសំរាប់​ប្រើប្រាស់​គ្រឿង ញៀន ទោះបីសមត្ថកិច្ច​មូលដ្ឋាន​ខិតខំ និងព្យាយាមបង្ក្រាប​ជាច្រើន​លើកច្រើនសា​យ៉ាង ណាក៍ដោយ។នេះជាលើកទី៣ហើយ​ ដែលគណៈបញ្ជា​ការ​ឯកភាព​ខណ្ឌសែនសុខ សហការណ៍ជាមួយ​ការិយា​ល័យ​បង្ក្រាប​គ្រឿងញៀន រាជធានី​ភ្នំពេញចុះបង្ក្រាបជាទ្រុងទ្រាយធំ។

ក្នុងប្រតិបត្តិការណ៍ខាងលើនេះ សមត្ថកិច្ច​បានដក​ហូត​សម្ភារះប្រើប្រាស់គ្រឿងញៀន មួយចំនួនធំ និងដកហូត​ទូហ្គេមភ្នាល់ដាក់លុយចំនួន១១ទូរ និងទូហ្គេមបាញ់ត្រី​ចំនួន៣ ដាវសាំម៉ូរៃ២ដើម ជញ្ជីងថ្លឹងគ្រឿង​ញៀន​មួយ។

បច្ចុប្បន្នក្រុមប្រើប្រាស់​គ្រឿងញៀនរូម​ទាំងវត្ថុ​តាងខាង​លើ​ត្រូវ​បាន​នាំខ្លួន​យកទៅ​ធ្វើការ​សាក​សួរនៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌសែនសុខរួមទាំងវត្ថុ​តាងប្រើប្រាស់មួយចំនួន ផង៕ ដោយ៖ សួង សាម

1111111 22222222 333333333999999