អភិបាលខេត្តពោធិ៍សាត់ ដឹកនាំមន្ទីរជំនាញចុះពិនិត្យវឌ្ឍនភាពការដ្ឋានត្រួសត្រាយផ្លូវឆ្ពោះទៅគម្រោងទំនប់ស្ទាក់ទឹកលេខ២ 
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 19 February, 2025 ក+ ក-

អភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ឯកឧត្តម ខូយ រីដា នាថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានដឹកនាំមន្ទីរជំនាញ អាជ្ញាធរមូលដ្ឋាន និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត ចុះត្រួតពិនិត្យមើលវឌ្ឍនភាព នៃការដ្ឋានត្រួសត្រាយផ្លូវ ចាប់ពីចំណុចផ្លូវបំបែកទំនប់ទី៣ ចូលទៅទីតាំងគម្រោងសាងសង់ទំនប់ស្ទាក់ទឹកលេខ២ ស្ថិតក្នុងឃុំរកាត ស្រុកភ្នំក្រវាញ មុននឹងឈានទៅដល់ការស្ថាបនា ឱ្យក្លាយជាផ្លូវប៉េតុង ដែលមានប្រវែង១២គីឡូម៉ែត្រ នាពេលខាងមុខ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/mnphtW6-M9g