ប៉ូលិសចាប់​ថ្នាក់​ដឹកនាំ​បក្ស​សង្គ្រោះ​ជាតិ​ក្រុង​បាវិត​២​នាក់​រឿង​ក្លែង​ឯកសារ​បង្ហោះ​តាម​ហ្វេ​ស​ប៊ុ​ក​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 19 November, 2015 ក+ ក-

​ស្វាយ​រៀ​ង៖​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ក្រុង​បាវិត ២​រូប នៅ​ថ្ងៃទី​១៩ ខែវិច្ឆិកា នេះ ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​ក្រោម​បទចោទប្រកាន់​ក្លែង​ឯកសារ​សំបុត្រកំណើត​បង្ហោះ​តាម​ប្រព័ន្ធ​ហ្វេ​ស​ប៊ុ​កថា ខេត្តស្វាយរៀង​ស្ថិតនៅ ក្នុង​ទឹកដី​វៀតណាម ធ្វើ​ឲ្យ​សាធារណជន​មានការ​ភ័ន្តច្រឡំ បំណង​កេងចំណេញ​ខាង​នយោបាយ​។​

​មន្ត្រី​សមត្ថកិច្ច​បានបញ្ជាក់​នៅ​រសៀល​ថ្ងៃនេះ​ថា ប្រធាន​ប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ ក្រុង​បាវិត និង​សមាជិក​ក្រុមប្រឹក្សា​ក្រុង​បាវិត​ម្នាក់ ត្រូវ​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន កាលពី​រសៀល​ថ្ងៃទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០១៥ នេះ ពាក់ព័ន្ធ​ការ​ក្លែង​ឯកសារ​សាធារណៈ សំបុត្រកំណើត​របស់​ប្រជាពលរដ្ឋ ដោយបាន​សរសេរ​បន្ថែ​ម​លើ​សំបុត្រកំណើត​នោះ​ថា ខេត្តស្វាយរៀង ស្ថិតនៅក្នុង​ប្រទេស​វៀត​ណា​ម​។ ការសរសេរ​ដូច្នេះ ត្រូវបាន​ប៉ូលិស ចាត់ទុកថា ដើម្បី​កេងចំណេញ​នយោបាយ និង​ធ្វើអោយមាន​ការភ័ន្តច្រឡំ​។

​សមត្ថកិច្ច​បន្តថា បុរស​ដែល​បាន​ចាប់ខ្លួន​នោះ​មានឈ្មោះ សុខ សំ​អ៊ា​ន ភេទ​ប្រុស អាយុ ៣៨​ឆ្នាំ ជា​ប្រធាន​ប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ ក្រុង​បាវិត រស់នៅ​ភូមិ​តា​ពៅ សង្កាត់​បាវិត ក្រុង​បាវិត ខេត្តស្វាយ រៀង និង​ឈ្មោះ នង សារិទ្ធ ជា​សមាជិក​ក្រុមប្រឹក្សា​គណ​​បក្ស​សង្គ្រោះ​ជាតិ ក្រុង​បាវិត​។​

ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិក្រុង​បាវិត​ទាំង​២​រូប ត្រូវបាន​ចាប់ខ្លួន​ដោយសារតែ​បាន​សរសេរ​បន្ថែម​ក្លែង​លើ​ឯកសារ​សំបុត្រកំណើតបង្ហោះ​តាម​ហ្វេ​ស​ប៊ុ​កថា ទឹកដី​ស្រុក​ចន្ទ្រា ខេត្តស្វាយរៀង គឺ​ប្រទេស​វៀតណាម​។​

​សូមបញ្ជាក់ថា នៅ​ខេត្តបន្ទាយមានជ័យ​ក្នុង​ថ្ងៃទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០១៥ នេះដែរ ប៉ូលិស ឃុំ​-​ស្រុក ថ្មពួក បាន​ចាប់ខ្លួន​បុរស​ម្នាក់​ជា​សមាជិក​ក្រុម ប្រឹក្សា​ស្រុក​ថ្មពួក​ម្នាក់ មកពី​គណបក្ស​សង្គ្រោះ​ជាតិ ពាក់ព័ន្ធ​ការប្រើ​អំពើហិង្សា​វាយ​អ្នកលក់​លត​ឆា នៅក្នុង​វត្ត​ពោធិ​វាល​ថ្មពួក នៅ​ភូមិ​អ្នកតា ឃុំ​ថ្មពួក ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ​។​

​ជន​ដែល​ត្រូវ​ឃាត់ខ្លួន​នោះ ឈ្មោះ ហឿន ឡាំ អាយុ​៣៧ ឆ្នាំ រស់នៅ​ភូមិ​បន្ទាយឆ្មារ ឃុំ​បន្ទាយឆ្មារ ស្រុក​ថ្មពួក ជា​សមាជិក​ក្រុមប្រឹក្សា​ស្រុក​ថ្មពួក​។ រីឯ​ជនរងគ្រោះ​ឈ្មោះ គង់ សារិទ្ធ អាយុ ៥២​ឆ្នាំ រស់នៅ​ភូមិ​១ សង្កាត់​ព្រះ​ពន្លា ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមាន ជ័យ​៕​ដោ​យ៖​រដ្ឋា​

gvcggg

ghbhbb

gvcfddd

​ លោក ហឿន ឡាំ សមាជិក​ក្រុមប្រឹក្សា​ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ