សត្វគោ៥ក្បាលបានងាប់ រណូករណែល នៅលើផ្លូវជាតិលេខ ៥ចន្លោះគីឡូម៉ែត្រលេខ ៦៨និងលេខ ៦៩ ស្ថិតនៅក្នុងភូមិទឹកល្អក់ ឃុំទឹកហូត ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ខណៈដែលរថយន្តទំនើប ១គ្រឿងបានបុកពេញទំហឹង ។ហេតុការនេះ បានកើតឡើងនៅវេលាម៉ោង ៦និង០០ នាទីព្រឹក ថ្ងៃទី ២៤ ខែមីនា ឆ្នាំ ២០២៥។
យោងតាមសមត្ថកិច្ចនគរបាលនៅកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុមានរថយន្តមួយគ្រឿងម៉ាក lexus L.M 350 ពណ៌ខ្មៅ ពាក់ស្លាកលេខ កម្ពុជា 65 66 បើកបរ ដោយឈ្មោះ ង៉ែតដុខាត់ អាយុ ៣៦ឆ្នាំ នៅភូមិព្រៃក្រឡាខាងកើត ឃុំទូកមាសខាងលិច ស្រុកបន្ទាយមាស ខេត្តកំពត បើកបរពីទិសខាងជើងទៅត្បូង លុះមកដល់ ចំណុចកើតហេតុក៏បានបុកសត្វគោដើរឆ្លងផ្លូវ បណ្ដាលឱ្យងាប់សត្វគោចំនួន 5 ក្បាល (ញី 4 ក្បាល) និងខូចខាតរថយន្តយ៉ាងដំណំ ។ក្រោយពេលកើតហេតុសមត្ថកិច្ចបានប្រកាសស្វែងរកម្ចាស់ចិញ្ចឹមសត្វ គោ តាមបណ្ដាភូមិឃុំក្បែរកន្លែង កើតហេតុតែ រកមិនឃើញ ដោយសត្វគោ ងាប់មិនអាចរក្សាទុកបានយូ បានសម្រេចបង្កើតគណៈកម្មការដើម្បីលក់សត្វគោខាងលើតាមនីតិវិធី។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/meo1GJxiy-E