របាំប្រពៃណីនិងល្ខោនយីកេ ទាក់ទាញចំណាប់អារម្មណ៏មនុស្សទៅកំសាន្តផ្លូវថ្មើរជើង
សំរាប់សប្តាហ៍ទី៤ នៃខែមីនាឆ្នាំ២០២៥ ពោលគឺនៅរាត្រីថ្ងៃសៅរ៍ទី២៩មីនា វេលាម៉ោង៧ ផ្លូវថ្មើរជើង (Walk Street) ភ្នំពេញ មានរបាំគោះត្រឡោក (របាំប្រពៃណី) ហើយសម្រាប់ថ្ងៃអាទិត្យទី៣០ មិនាវិញ នៅវេលាម៉ោង ៧ ដូចគ្នានេះដែរ រដ្ឋបាលរាជធានីភ្នំពេញនឹងរៀបចំឱ្យមានទស្សនីយភាពល្ខោនយីកេ លេងកំសាន្តផងដែរ ដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋនិងភ្ញៀវទេសចរបរទេស បានទស្សនាយល់ដឹងកាន់តែច្បាស់ពី របាំប្រពៃណីរបស់ដូនតាខ្មែរយើង។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/BHbXLskJ_Ds