អាជ្ញាធរខេត្តពោធិ៍សាត់ប្រារព្ធពិធីបន់ស្រន់សុំសេចក្ដីសុខក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 11 April, 2025 ក+ ក-

ឯកឧត្តម ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្តពោធិ៍សាត់, ឯកឧត្តម ខូយ រីដា អភិបាលខេត្ត និងលោកជំទាវ អាំង សុជាតា ខូយរីដា ប្រធានកិត្តិយស សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត នាថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥នេះ បានរៀបចំថ្វាយទៀន ធូប កម្រងផ្កា និងគ្រឿងរណ្ដាប់បូជា ជូនលោកឧកញ៉ា ឃ្លាំង មឿង និងជំទាវ ខាន់ ខៀវ ទៅតាមគន្លងព្រះពុទ្ធសាសនា និងព្រហ្មញ្ញ សាសនា ក្នុងគោលបំណងបន់ស្រន់សុំសេចក្តីសុខ សេចក្តីចម្រើន ជូនបងប្អូនប្រជាពលរដ្ឋទូទាំងខេត្តពោធិ៍សាត់ នាឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ពស.២៥៦៩ ពិសេសសូមឱ្យដំណើរការព្រឹត្តិការណ៍ «សង្ក្រាន្តពោធិ៍សាត់ ២០២៥» បានប្រព្រឹត្តទៅដោយរលូន និងបង្កលក្ខណៈសប្បាយរីករាយ ជូនប្រជាពលរដ្ឋ។

ក្នុងថ្ងៃដដែលនោះ ឯកឧត្តម ម៉ក់ រ៉ា, ឯកឧត្តម ខូយ រីដា និងលោកជំទាវ អាំង សុជាតា ខូយរីដា ក៏បានថ្វាយទៀន ធូប និងគ្រឿងរណ្ដាប់បូជា ជូនព្រះអង្គចៅសែនចុងកោះ, លោកតាក្បាលកោះសំពៅមាស និងព្រះអង្គចៅសែនក្នុងបរិវេណសាលាខេត្ត ដើម្បីសុំ សេចក្ដីសុខ សេចក្ដីចម្រើន បន្ថែមទៀតផងដែរ។
ចុចបើកLink ទស្សនាព័ត៌មានពិស្ដារ៖