នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​លោក សម រង្ស៊ី ជួបគ្នា​ជាង​១​ម៉ោង​ក្រៅ​សម័យប្រជុំ​សភាពេញអង្គ​ ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 1 October, 2014 ក+ ក-

ភ្នំពេញ​៖​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន អនុប្រធាន​គណបក្ស​ប្រជាជន កម្ពុជា និង លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ កាលពី​វេលា​ម៉ោង ៩ ព្រឹក​ថ្ងៃមិញ​នេះ​បាន​ជួបគ្នា​ជាង​មួយ​ម៉ោង នៅក្រៅ​សាលប្រជុំ​ពេញអង្គ​រដ្ឋសភា​នា​ព្រឹក​ថ្ងៃទី​១ ខែតុលា ឆ្នាំ​២០១៤ នេះ​។​

បន្ទាប់ពី​កិច្ចពិភាក្សា​ប្រហែលជា ១ ម៉ោង​លោក​សម រង្ស៊ី បាន​ប្រាប់​អ្នកសារព័ត៌មាន​ពី​លទ្ធផល​នៃ​កិច្ចប្រជុំ ដោយ​លោក​បាន​អះអាងថា លោក​បាន​លើកយក​បញ្ហា​ទទួល​ជនភៀសខ្លួន​ពី​ប្រទេស​អូស្ត្រាលី​មក​កម្ពុជា និង​ការចាប់ខ្លួន​មន្ត្រី​ក្រុមប្រឹក្សា​ខណ្ឌ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ជម្រាប​លោកនាយក​រដ្ឋមន្ត្រី​។​

​គួរ​ជម្រាប​ថា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង លោក សម រ​ង្ស៉ី បាន​ដកខ្លួន​ចេញ​ក្រៅពី​កិច្ចប្រជុំ​រួម​ទៅ​ពិភាក្សាគ្នា​ដាច់ដោយឡែក​ក្រៅផ្លូវការ​ក្នុងខណៈដែល​រដ្ឋសភា​កំពុងបើក​សម័យប្រជុំរ​បស់​ខ្លួន​ដើម្បី​ពិនិត្យ​របាយការណ៍​ស្ដីពី​ការអនុវត្ត​ការងារ​របស់​រដ្ឋ​ក្នុង​រយៈពេល​កន្លងទៅ​៕

Untitled-1​មេបក្ស​ប្រឆាំង​លោក សម រ​ង្ស៉ី ពិភាក្សា​ផ្ទាល់​ជាមួយ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅក្រៅ​កិច្ចប្រជុំសភា​នៅ​ព្រឹក​ថ្ងៃ​ពុធ​ទី​១​តុលា​