ផល​ល្អ និង​ផល​អាក្រក់​ចំពោះ​ការបរិភោគ​ផ្លែ ប៊ើ ហួស​កម្រិត​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 22 November, 2015 ក+ ក-

​ទោះបី​ការ​បរិភោគ​ផ្លែ ប៊ើ ដែល​គេ​ចាត់ទុកថា​ជា​អាហារ​ដ៏​សំខាន់​នាំមក​នូវ​ផលប្រយោជន៍​ច្រើន​សម្រាប់​សុខភាព​ដូចជា ទប់ស្កាត់​ជំងឺ​សរសៃឈាម​បេះដូង បន្ថយ​កូ​ឡេ​ស្តេ​រ៉ូ​ល​អាក្រក់ បង្ការ​ប្រឆាំង​មហារីក កែប្រែ​ប្រសើរឡើង​ចក្ខុវិញ្ញាណ​…​បែបណា​ក្តី ប៉ុន្តែ​ប្រសិន​ទទួលទាន​ច្រើនពេក​វា​នឹង​ផ្តល់នូវ​គ្រោះថ្នាក់​មកវិញ​ដូចជា ធ្វើ​ឲ្យ​របួស​ថ្លើម អាលែកហ្ស៊ី ប្រឆាំងនឹង​ឥទ្ធិពល​នៃ​ប្រសិទ្ធភាព​របស់​ថ្នាំ​មួយចំនួន និង​ធ្វើ​ឲ្យ​សរីរាង្គ​ឡើង​ទម្ងន់​។​

​ក្នុង​ផ្លែ ប៊ើ ផ្ទុក​ច្រើន Collagen​។ Collagen ជា​សារជាតិ​មួយ​មាន​ប្រសិទ្ធភាព​បង្កើត​ស្បែក​ជាថ្មី ជួយ​រុញ​ថយក្រោយ​ភាពចំណាស់​យ៉ាង​ល្អ​។ ប៉ុន្តែ​ប្រសិន​ទទួលទាន​ផ្លែ​ប៊័រ​ច្រើនពេក Collagen អាច​មិន​ត្រូវបាន​រំលាយ​អស់ ផ្តុំ​ក្នុង​ថ្លើម និង​បង្ក​គ្រោះថ្នាក់​ឲ្យ​ថ្លើម​។​

​ប្រសិន​បន្ថែម​ជីវជាតិ​ក្នុង​ផ្លែ ប៊ើ ទៅក្នុង​របប​អាហារ​របស់ខ្លួន នោះ​ចូរ​កាត់បន្ថយ​បរិមាណ​កាឡូរី​នៅ​អាហារ​ផ្សេងៗ ព្រោះ​បរិមាណ​កាឡូរី​ក្នុង​ផ្លែ​ប៊័រ​ខ្ពស់​គួរសម ប្រសិន​ទទួលទាន​ច្រើន​អាច​បង្ក​ការឡើង​ទម្ងន់​។ អ្នក​អាលែកហ្ស៊ី​ជាមួយ​កៅស៊ូ តែង​អាលែកហ្ស៊ី​ជាមួយ​ផ្លែ​ប៊ើ​។​

​ប្រសិន​ឃើញ​មាន​សញ្ញា ដូចជា​៖ វិលមុខ រមាស់ ចង់​ក្អួត​… ពេល​ទទួលទាន​ផ្លែ​ប៊័រ នោះ​អ្នក​ត្រូវ​ចាប់អារម្មណ៍ ដើម្បី​បញ្ចៀស​ផ្លែឈើ​នេះ​។ ផ្លែ​ប៊ើ​មាន​ប្រសិទ្ធភាព​ប្រឆាំង​រលាក តែ​វា​ទន្ទឹម​នោះ ក៏​ឥទ្ធិពល​ដល់​ប្រសិទ្ធភាព​របស់​ថ្នាំ​មួយ ចំនួន ។ ប្រសិន​អ្នក​កំពុង​លេបថ្នាំ​ធ្វើ​ឲ្យ​ឈាមរាវ ចូរ​សួរ​យោបល់​វេជ្ជបណ្ឌិត ពេល​ចង់​ទទួលទាន​ផ្លែ​ប៊ើ ព្រោះ​វា​អាចធ្វើ​ឲ្យ​ថ្នាំ​នេះ​បាត់​ប្រសិទ្ធភាព​។​

​តាម​ការស្រាវជ្រាវ​មួយ អំពី​ប្រសិទ្ធភាព​របស់​ផ្លែ​ប៊ើ​ដោយ​អ្នកជំនាញការ​ម៉ិ​ក​ស៊ិ​កកូ ដើម្បី​ពង្រីក​អតិបរមា​ប្រសិទ្ធភាព​របស់​ផ្លែ​ប៊ើ ក្នុង ១​ថ្ងៃ អ្នក​គួរ​បរិភោគ​ប្រមាណ​តែ ២​ស្លាបព្រា​កាហ្វេ ប្រហាក់ប្រហែល​នឹងណ ១/៦ នៃ​ផ្លែ គឺ​គ្រប់គ្រាន់ ព្រោះ​ក្នុង ១​ស្លាបព្រា​កាហ្វេ​ផ្លែ​ប៊ើ សរីរាង្គ​អ្នក ត្រូវបាន​ផ្គត់ផ្គង់ 5g ជាតិ​ខ្លាញ់ និង ៥៥ ឯក​តា​កាឡូរី​៕

h gvppp