ឯកឧត្តមអភិសន្តិបណ្ឌិត អរគុណគ្រួសារកងកម្លាំងលះបង់ដើម្បីថែរក្សាសន្តិសុខនាឱកាសឆ្នាំថ្មី
ថ្លែងក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយកងកម្លាំងចម្រុះចំណុះគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបាត់ដំបង នារសៀលថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងក៏ជាអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានផ្ដាំផ្ញើសេចក្ដីថ្លែងអំណរគុណទៅកាន់ក្រុមគ្រួសារ ភរិយា ឪពុកម្ដាយ ឬក៏ស្វាមី នៃកងកម្លាំងដែលបានលះបង់សេចក្ដីសុខ និងភាពរីករាយនៃការជួបជុំក្រុមគ្រួសារ ដើម្បីទទួលភារកិច្ចថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ នាឱកាសពិធីបុណ្យចូលឆ្នាំ គ្រប់មូលដ្ឋាន រាប់ទាំងខេត្តបាត់ដំបង។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/971Er89uXVI