កាកបាទក្រហមកម្ពុជា រៀបចំទិវាពិភពលោកកាកបាទក្រហមនិងអឌ្ឍចន្ទក្រហម
កាកបាទក្រហមកម្ពុជា ដែលមាន សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានរៀបចំពិធីផ្សព្វផ្សាយស្តីពី ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៥ ក្រោមមូលបទ “រួមគ្នាស្ម័គ្រចិត្ត ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ” ជូនដល់គណៈកម្មាធិការសាខា-អនុសាខា ក្រុមប្រត្តិសាខា មន្ទីរអង្គភាពជុំវិញខេត្ត ទីប្រឹក្សា-យុវជនកាកបាទក្រហមកម្ពុជា និងអ្នកស្ម័គ្រចិត្ត សរុបចំនួន៩៦នាក់ នៅសាលប្រជុំសាលា ខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាពលោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/FrY9WqPCxMs