អាជ្ញាធរខេត្តបន្ទាយមានជ័យដឹកទឹកជូនប្រជាពលរដ្ឋដែលខ្វះខាតទឹកនៅក្នុងឃុំឫស្សីក្រោកចំនួន៤ភូមិ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 25 April, 2025 ក+ ក-

អភិបាលខេត្តបន្ទាយមានជ័យ ឯកឧត្តម អ៊ុ រាត្រី នារសៀលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥ បានប្រើរថយន្តពន្លត់អគ្គីភ័យរបស់ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ អធិការដ្ឋាននគរបាលស្រុកមង្គលបូរី និងរថយន្តពន្លត់អគ្គីភ័យរបស់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ដឹកទឹកទៅជួយអន្តរាគមន៍ជូនដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងស្រុកមង្គលបូរី ចំនួន៤ភូមិ ក្នុងឃុំឬស្សីក្រោក ដែលមានប្រជាពលរដ្ឋជាង២០០គ្រួសារ កំពុងប្រឈមនឹងការខ្វះខាតទឹកប្រើប្រាស់។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/0nDfUJDXe-Y