ស្នងការខេត្តបន្ទាយមានជ័យ ដាក់បទបញ្ជាឲ្យបង្ក្រាបមុខសញ្ញាក្មេងទំនើងនិងទីតាំងលក់បារីអេឡិចត្រូនិច
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 2 May, 2025 ក+ ក-

ដើម្បីធានាបាននូវ សន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្ត បានដាក់ចេញនូវបទបញ្ជា ដល់កម្លាំងនគរបាលទូទាំងខេត្ត កម្លាំងនគរបាលជំនាញ និងបណ្តាអធិការដ្ឋាននគរបាលក្រុង-ស្រុក ត្រូវពង្រឹងការយាមល្បាត ប្រចាំការ២៤ម៉ោង។

រឹតបន្តឹងសន្តិសុខ បង្ការ ទប់ស្កាត់បង្ក្រាបបទល្មើសគ្រប់ប្រភេទដោយពុំមានការលើកលែង។លោកឧត្តមសេនីយ៍ទោស្នងការ បានដាក់ចេញបទបញ្ជា និងវិធានការដល់កម្លាំងនគរបាលទាំងអស់ ត្រូវពង្រឹងការបង្ការ ទប់ស្កាត់ បង្ក្រាប បទល្មើសគ្រប់ប្រភេទ ពិសេសបទល្មើសក្មេងទំនើង និងទីតាំងធ្វើអាជីវកម្មលក់ចែកចាយបារីអេឡិចត្រូនិច ត្រូវឃាត់យកមកសួរនាំ និងមានចំណាត់ការតាមនីតិវិធី។


ទន្ទឹមគ្នានេះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ក៏បានដាក់ចេញផែនការដល់កម្លាំងជំនាញ និងកម្លាំងអធិការដ្ឋានគ្រប់ក្រុងស្រុក កម្លាំងប៉ុស្តិ៍រដ្ឋបាល ត្រូវបន្តពង្រឹងការចុះផ្សព្វផ្សាយគោលនយោបាយ ភូមិ ឃុំ-សង្កាត់ មានសុវត្ថិភាព ផលប៉ះពាល់នៃគ្រឿងញៀន និងបារីអេឡិចត្រូនិច ពង្រឹងការត្រួតអាវុធគ្រឿងផ្ទុះ ផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោក និងទប់ស្កាត់អ្នកបើកបរដោយមានជាតិស្រវឹងពោលគឺជាតិអាល់កុលលើសកម្រិត ក្នុងពេលរាត្រីឲ្យមានប្រសិទ្ធភាព៕

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/7v6U_djXJAA