គម្រោងអភិវឌ្ឍន៍ប្រព័ន្ធចម្រោះទឹកកខ្វក់ក្រុងតាខ្មៅនឹងជួយធ្វើឱ្យសុខភាពប្រជាជនកាន់តែល្អ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 6 May, 2025 ក+ ក-

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយរដ្ឋមន្ត្រី នៃកម្ពុជាបានអញ្ជើញជាអធិបតីបើកការដ្ឋានគម្រោងអភិវឌ្ឍន៍ប្រព័ន្ធចម្រោះទឹកកខ្វក់ ក្នុងក្រុងតាខ្មៅ ខេត្តកណ្តាលក្រោមក្របខ័ណ្ឌឥណទានសម្បទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ នៅព្រឹកថ្ងៃអង្គារ ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៥។ ថ្លែងនៅក្នុងពិធីនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៏ថា ការអភិវឌ្ឍប្រព័ន្ធចម្រោះទឹកកខ្វក់ គឺជាការគិតគូរអំពីសុខភាពរបស់ប្រជាពលរដ្ឋ ព្រោះសុខភាពប្រជាពលរដ្ឋ គឺជាកម្លាំងជាតិរបស់យើង។ ប្រជាពលរដ្ឋដែលមានសុខភាពល្អ គឺជាធនធានរបស់ជាតិ ប៉ុន្តែប្រជាពលរដ្ឋដែលមានសុខភាពមិនល្អ គឺជាបន្ទុករបស់ជាតិ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/LCAw0GWnX90