អ្នក​ប្រដាល់​ជើង​ខ្លាំង​កម្ពុជា​២​រូប ចាញ់​កីឡាករ​ថៃ​ទាំង​អាម៉ាស់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 23 November, 2015 ក+ ក-

​ភ្នំ​ពេ​ញ៖ការប្រកួត​អន្តរជាតិ​កាលពី​ថ្ងៃអាទិត្យ​ទី​២២ វិច្ឆិកា កីឡាករ​ជើង​ខ្លាំង​កម្ពុជា​២​រូប ដែល​អ្នកណា​ក៏​ស្គាល់​ថា​ជា​កីឡាករ​លំដាប់​ជួរមុខ​ក្នុង​ប្រភេទ ទម្ងន់​រៀងខ្លួន​បាន​បរាជ័យ​យ៉ាង​អាម៉ាស់​ព្រម​គ្នា​នៅលើ​សង្វៀន ទូរទស្សន៍​អាស៊ីអាគ្នេយ៍​ក្រោម​ការប្រកួត​ជាមួយ​កីឡាករ​ថៃ​។ នោះ​ជា​លទ្ធផល​ដែល​ធ្វើ​ឲ្យ​អ្នកទស្សនា​ខកចិត្ត​បំផុត ដោយសារតែ​កីឡាករ​ថៃ​ស៊ី​ផុយ​ទាំងអស់​នៅក្នុង​ការប្រកួត ។​

ចាត់ទុកថា​ជា​លើក​ទី​១​ដែល​កីឡាករ​ជើង​ខ្លាំង​របស់​កម្ពុជា ត្រូវ​កីឡាករ​ថៃ​កាច់​បំបាក់​ព្រម​គ្នា​នៅលើ​សង្វៀន​រួមគ្នា ដោយ​សូម្បីតែ​ក្រេ​ឌី​ត​និង​ស្នាដៃ​របស់​អ្នក​ទាំង គឺ​មិន​ទំនង​នឹង​ជួប​លទ្ធផល​បែប​ហ្នឹង​។ កីឡាករ​ឈិន ក្វាន់​ង៉ុ​យ ជា​ម្ចាស់​ខ្សែក្រវាត់​ក្នុង​ប្រភេទ​ទម្ងន់​៦៥​គីឡូក្រាម បាន​ក្លាយជា​អ្នកចាញ់​យ៉ាង​អាម៉ាស់​ក្រោម​ដៃ​កីឡាករ​ថៃ ឈ្មោះ​Phay Noy​។

ការប្រកួត​របស់​អ្នក​ទាំងពីរ​មាន​សភាព​ប្រ​ផះ​ប្រ​ភីង​បំផុត​សម្រាប់ កីឡាករ​កម្ពុជា ជាពិសេស​ក្នុងពេល​កីឡាករ​ថៃ​បញ្ចេញ​កណ្ដាប់ដៃ​និង​បច្ចេកទេស​ទាត់ ធាក់​របស់ខ្លួន​យ៉ាង​រស់​រវើក​។ កីឡាករ​កម្ពុជា​បានបង្ហាញ​សភាព​ខឹងច្រឡោត​និង​ចាប់កំហុស​ទៅលើ គូប្រកួត នៅពេល​កីឡាករ​ថៃ​ជ្រុល​ធាក់​ចំ​ប្រដាប់​ការពារ​ធ្វើ​ឲ្យ​ថៃ ផ្លាស់ប្ដូរ​យុទ្ធសាស្ត្រ​វាយ​សន្ធាប់​ដូច​បាវ​សាក់ នោះ​ផង​។​

​កីឡាករ​ថៃ​ល្អ​ព្រម​គ្នា​ទាំង​ដៃ ជើង​និង​កែង ក្នុងពេល​កីឡាករ​ឈិន ក្វាន់​ង៉ុ​យ ត្រូវគេ​កត់សម្គាល់ថា​ថមថយ​កម្លាំង​ស៊ុ​ហ្វ​ខុសពី​ការប្រកួត មុនៗ​ដាច់​ឆ្ងាយ​។ ពេញ​រយៈពេល​៥​ទឹក​កីឡាករ​កម្ពុជា​ចាញ់​ដាច់​តែម្ដង ក្រោម​ការ​វាយ​សម្រុក​របស់​កីឡាករ​ថៃ​។ ក្នុង​ទឹក​ខ្លះ កីឡាករ​កម្ពុជា​ទ្រមខ្លួន​យ៉ាងខ្លាំង ក្រោម​កណ្ដាប់ដៃ​និង​រន្ទះ​ជើង​របស់​ថៃ​បំផុត​។ ប៉ុន្តែ​គេ​ក៏បាន​វ័ធ​កែង​ចូល​ត្រូវ​ខ្ចប់ៗ​ធ្វើ​ឲ្យ​ថៃ​ចង់​បែក អំពិលអំពែក​ម្ដងៗ​ផងដែរ​។ ចុងបញ្ចប់​ការប្រកួត ឈិន ក្វាន់​ង៉ុ​យ ត្រូវគេ​ប្រកាសថា​ចាញ់​កីឡាករ Phay Noy ដែល លទ្ធផល​នេះ គឺ​ទោះ​មិនមាន​ការប្រកាស​ដោ​យគ​ណៈ​កម្ម​ការ ក៏មាន​អ្នក​គេ​ដឹង​រួចទៅហើយ ដោយសារតែ​៥​ទឹក​ដែល​បានធ្វើ​ឡើង គឺ​កីឡាករ​ថៃ​ឈ្នះ​ដាច់​។

​ងាក​ទៅកាន់​ការប្រកួត​អន្តរជាតិ​មួយគូ​ទៀត កីឡាករ​ល្បីឈ្មោះ ឡេះ តើក ដែល​អ្នកណា​ក៏​ស្គាល់​ថា​ជា​កីឡាករ​ប្រភេទ​ទម្ងន់​៦៩ គីឡូក្រាម ពិបាក​ស្វែងរក​ដៃគូ​ឲ្យ​ប្រកួត​ជាមួយ ក៏​ចាញ់​កីឡាករ​ថៃ​ដូចគ្នា​ផងដែរ​។ កីឡាករ​ថៃ Thann Vanlek ជា គ្រូបង្វឹក​ផង ជា​កីឡាករ​ជើង​ខ្លាំង​ប្រចាំ​ប្រទេស​ថៃ​ផង បាន​វាយ​បំ​បុក​ទៅលើ​កីឡាករ​កម្ពុជា​រូបនេះ ទ្រមខ្លួន​យ៉ាងខ្លាំង​តាំងពី​ទឹក​ទី​១​។ មិន​ខុសពី​គូ​ខាងលើ អ្នក​ទាំងពីរ​ក៏​ផ្ទុះ​ចម្រូងចម្រាស​ចង់​ឈ្លោះ​គ្នា​នៅលើ​រេញ ផងដែរ ដោយ​ធ្វើ​ឲ្យ ឡេះ តើក ក្លាយជា​ច្រឡោតខឹង​ហើយ​វាយ​ចេញ​បែប​កំរោល​នៅពេល​កីឡាករ ថៃ​វាយ​សម្រុក​ធ្វើ​ឲ្យ​គេ​ឈឺ​សាច់​ឬ​ពេល​ជ្រុលដៃ ឬ​ជើង​វាយ​ត្រូវ​ប្រដាប់​ការពារ ឬ​ចំ​កន្លែង​ហាមឃាត់​។ កីឡាករ​ថៃ​ក៏​សម្ដែង​សកម្មភាព​តបត​ដោយ​កំហឹង​ត្រឡប់មកវិញ ផងដែរ ដោយ​អ្នក​ទាំងពីរ​សឹង​នឹង​លែង​ស្ដាប់​លោក​អាជ្ញាកណ្ដាល ដោយសារតែ​កំហឹង​រៀងខ្លួន​។​

យ៉ាងណាមិញ កីឡាករ​ថៃ Thann Vanlek ត្រូវគេ​មើលឃើញថា បាន​ព្យាយាម​បន្ថយ​កំហឹង​របស់​ឡេះ តើក តាមរយៈ​សកម្មភាព​សុំទោស ដើម្បី​សម្រួល​ឲ្យ​ស្ថានភាព​តានតឹង​នៅលើ​សង្វៀន​ធូរ ស្រាល​។ គូ​នេះ កីឡាករ​ថៃ វាយ​បាន​តិច ប៉ុន្តែ​មួយ​ដៃ​មួយ​ជើង​របស់គេ​ត្រូវចំ​គោលដៅ​។ ផ្ទុយទៅវិញ កីឡាករ​ឡេះ តើក វាយ​ចេញ​បែប​កំរោល​និង​វាយ​ចេញ​បាន​ច្រើន ប៉ុន្តែ​តិច​ណាស់​ត្រូវចំ​ចំណុច​បាន​ពិន្ទុ​។ អ៊ីចឹង​ហើយ ទើប​កីឡាករ​កម្ពុជា​បាន​ក្លាយជា​អ្នកចាញ់​ពិន្ទុ​កីឡាករ​ថៃ​មិន ខុសគ្នា​នៅក្រោម​កណ្ដាប់ដៃ​កីឡាករ​ថៃ​។​

​លោក ញាណ សុធី អ្នករៀបចំ​ការប្រកួត​យល់ថា​នេះ​ជា​លើក​ទី​១ ដែល​កីឡាករ​បរទេស​ស៊ីដាច់​កីឡាករ​កម្ពុជា​តែម្ដង បើ​ធៀប​នឹង​ការប្រកួត​កន្លងមក គឺ​រមែង​ឈ្នះ​មួយ​ចាញ់​មួយ​ឬ​យ៉ាងហោច​ក៏មាន​ស្មើគ្នា​ដោយ​មិន មែន​កីឡាករ​ថៃ​ឈ្នះ​ទាំងអស់​នៅលើ​សង្វៀន​តែមួយ​បែបនេះ​។ លោក​ថា​ជា​រឿង​ភ្ញាក់ផ្អើល​ដែល​ម្ចាស់​ខ្សែក្រវាត់ និង​ជា​ជើង​ខ្លាំង​ពិបាក​រក​គូប្រកួត​របស់​កម្ពុ​ជាប​រា​ជ័យ ព្រម​គ្នា នៅក្នុង​ការប្រកួត​អន្តរជាតិ​។ លោក​មាន​គម្រោង​ឲ្យ​អ្នក​ទាំង​៤​ឡើង​សងសឹក​គ្នា ប៉ុន្តែ​មិនទាន់​ដឹងថា​តើ​ដល់​ថ្ងៃ​ណា​ពេលណា​ឲ្យ​ពិតប្រាកដ​នោះទេ​៕ប្រភព៖VOD

uhygyhuuu

​កីឡាករ​ឈិន ក្វាន់​ង៉ុ​យ និង​កីឡាករ​ថៃ​Phay Noy

gvcgvbbbកីឡាករ​ល្បីឈ្មោះ ឡេះ តើក និង​កីឡាករ​ថៃ កីឡាករ​ថៃ Thann Vanlek