លោកហ៊ុន សែន និង​មេដឹកនាំ​អាស៊ាន​ ទាំង​១០​ ត្រូវបាន​អញ្ជើញ​ទស្សនកិច្ច​នៅ​អាមេរិក
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 23 November, 2015 ក+ ក-

​ភ្នំ​ពេ​ញ៖​ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក បា​រ៉ា​ក់ អូ​បា​ម៉ា បាន​អញ្ជើញ​មេដឹកនាំ​ប្រទេស​ជា​សមាជិក​អាស៊ាន​ទាំង​១០ ទៅ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​សហរដ្ឋអាមេរិក​នៅ​ឆ្នាំក្រោយ​។នេះ​ជា​លើកទីមួយ​ហើយ ដែល​លោក ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុ​ជាជាង​៣០​ឆ្នាំ ត្រូវបាន​អញ្ជើញ​ជា​ផ្លូវការ​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​សេត​វិមាន​សហរដ្ឋអាមេរិក​។​

ពេល​បិទ​កិច្ចប្រជុំ​កំពូល​អាស៊ាន​នៅ​ប្រទេស​ម៉ាឡេស៊ី កាលពី​ថ្ងៃអាទិត្យ​ទី​២២ ខែវិច្ឆិកា លោក អូ​បា​ម៉ា បាន​ថ្លែងថា​៖ “​ដើម្បី​ឲ្យ​កាន់តែ​ប្រាក​ដដែល​យើង​រក្សា​ក្នុងការ​ពង្រឹង​ចំណងទាក់ទង របស់​យើង​នៅទីនេះ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ ខ្ញុំ​អញ្ជើញ​មេដឹកនាំ​អាស៊ាន​ទាំង​១០​ប្រទេស​ទៅ​សហរដ្ឋអាមេរិក​នៅ​ឆ្នាំក្រោយ​។ ខ្ញុំ​រីករាយ​ដែល​ពួកគេ​ទទួល​ការអញ្ជើញ​របស់ខ្ញុំ ហើយ​ខ្ញុំ​ទន្ទឹងរង់ចាំ​ការបន្ត​ការងារ​របស់​យើង​”​។​

​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ចាត់ទុក​ការអញ្ជើញ​របស់លោក អូ​បា​ម៉ា​ជា​”​មហា​កិត្តិយស​”​សម្រាប់​រដ្ឋាភិបាល​កម្ពុ​ជា​។ លោក​មិនទាន់​ដឹង​ពី​កម្មវិធី​លម្អិត​នៃ​ដំណើរ​ទស្សនកិច្ច​នេះ​ទេ តែ​លោ​កថា​នឹងមាន​ការសម្តែង​ការគួរសម​នៅ​សេត​វិមាន ចៀស​មិន​ផុត​នោះទេ​។​

គួររំឭកថា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន មិនដែល​ត្រូវបាន​អញ្ជើញ​ដោយ​ប្រធានាធិបតី​សហរដ្ឋអាមេរិក​ទៅធ្វើ​ទស្សនកិច្ច​ផ្លូវការ​នៅ​សេត​វិមាន​នោះទេ ចាប់តាំងពី​ការ​កាន់អំណាច​របស់លោក​អស់​រយៈពេល​ជាង​៣០​ឆ្នាំ​មកនេះ​។​ប៉ុន្តែ កាល​ចុងខែ​កញ្ញា ឆ្នាំ​២០១៥ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ទៅ​ទីក្រុង​ញ៉ូ​យ៉​ក ដើម្បី​ចូលរួម​កិច្ចប្រជុំ​របស់​អង្គការសហប្រជាជាតិ ប៉ុន្តែ​លោក​មិន​ត្រូវបាន​អញ្ជើញ​ជា​ផ្លូវការ​ដោយ​ប្រធានាធិបតី​អាមេរិក​ទៅ​ទស្សនកិច្ច​នៅ​សេត​វិមាន​នោះទេ​។​

​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​សេត​វិមាន ទំនាក់ទំនង​រវាង​អាស៊ាន និង​អាមេរិក​ត្រូវបាន​ពង្រីក​គួរ​ឲ្យ​កត់សម្គាល់​ចាប់តាំងពី​ឆ្នាំ​១៩៧៧ មក​៕ដោយ៖រដ្ឋាgvfcggg