ប្រមុខរាជរដ្ឋាភិបាលប្រកាសមិនយកអាករពីរោងចក្រផលិតស៊ីម៉ងតិ៍៥ឆ្នាំទៀត
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានប្រកាសឲ្យដឹងថា រដ្ឋាភិបាលនឹងមិនយកអាករ រយៈពេល៥ឆ្នាំទៀត ពីរោងចក្រផលិតស៊ីម៉ងតិ៍ ដើម្បីជួយធ្វើឲ្យស៊ីម៉ង់ត៍ផលិតក្នុងស្រុកមានតម្លៃថោក អាចប្រកួតប្រជែងលើទីផ្សារបាន។ ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យដំណើរការរោងចក្រផលិតស៊ីម៉ងតិ៍ របស់ក្រុមហ៊ុនខនស៍ ខេធី ស៊ីមេន នៅស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៏ថា រដ្ឋាភិបាលបានជួយយន្ដការមួយចំនួន សម្រាប់វិស័យស៊ីម៉ងតិ៍ ទោះបីជាមិនច្រើនដូចវិស័យផ្សេងៗក្ដី ប៉ុន្ដែរដ្ឋាភិបាលនៅតែជួយ ជាក់ស្ដែងដូចការព្យួរអាករពិសេសចំនួន៥ឆ្នាំ ពោលចាប់តាំងពីឆ្នាំ២០១៨មក។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/OmwguksTBvI