សម្តេចធិបតី ថាប្រជាជនដែលមានការអប់រំខ្ពស់ សុខភាពល្អនិងសីលធម៌គឺជា«ទ្រព្យសកម្មនិងមិនមែនជាបន្ទុករបស់សង្គមជាតិ»
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 21 May, 2025 ក+ ក-

ថ្លែងក្នុងពិធីសម្ពោធសមិទ្ធផល កំណែទម្រង់វិទ្យាស្ថានជាតិអប់រំ និងប្រគល់សញ្ញាបត្រជូននិស្សិត និងគរុនិស្សិត នាព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានមានប្រសាសន៏ថា តាមរយៈភស្តុតាងជាអន្តរជាតិបង្ហាញថា ប្រជាជនដែលមានការអប់រំខ្ពស់ មានសុខភាពល្អ មានសីលធម៌ មានសុភមង្គលក្នុងគ្រួសារ គឺ«ជាទ្រព្យសកម្ម និងមិនមែនជាបន្ទុក របស់សង្គមជាតិ»នោះឡើយ ហេតុដូច្នេះហើយ រដ្ឋាភិបាលបានផ្តល់អទិភាព និងវិភាជថវិកាយ៉ាងច្រើនសម្រាប់ការកសាងមូលដ្ឋាន និងហេដ្ឋារចនាសម្ព័ន្ធអប់រំនៅកម្ពុជា។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/nPweH89TCjo