រដ្ឋមន្ត្រីធនធានទឹកចុះពិនិត្យវឌ្ឍនភាពគម្រោងកែលម្អនិងស្តារប្រព័ន្ធស្រោចស្រពនិងប្រព័ន្ធដោះទឹកភាគនិរតីភ្នំពេញ
រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ឯកឧត្តម ថោ ជេដ្ឋា បានអញ្ជើញចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពគម្រោងកែលម្អ និងស្តារឡើងវិញ ប្រព័ន្ធស្រោចស្រពនិងប្រព័ន្ធដោះទឹកភាគនិរតីរាជធានីភ្នំពេញ ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ ខេត្តកណ្តាល និងខេត្តតាកែវ ដោយមានការអញ្ជើញចូលរួមពី អភិបាលខេត្តកំពង់ស្ពឺ ឯកឧត្តម ជាម ចន្ទ័សោភ័ណ លេខាទី២ នៃស្ថានទូតជប៉ុនប្រចាំកម្ពុជា តំណាងអង្គការ JICA ប្រចាំកម្ពុជា ព្រមទាំងឯកឧត្តមជាថ្នាក់ដឹកនាំ មន្ត្រីបច្ចេកទេសក្រសួង និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ស្ពឺ និងអាជ្ញាធរមូលដ្ឋានជាច្រើនរូបផងដែរ។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/aISGwzPWjeU