នៅទីបញ្ជាការកងអនុសេនាធំកងរាជអាវុធហត្ថចល័ត ស្ថិតក្នុងភូមិឯកភាព សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ នៅរសៀល ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥ បានរៀបចំពិធីបើកចែកអាវភ្លៀង ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ចំនួន១៣២អាវ ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារ និងមានការអញ្ជើញចូលរួមពី លោកមេបញ្ជាការរង នាយសេនាធិការរង ប្រធានមន្ទីរ អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការ មេបញ្ជាការរង មូលដ្ឋានកងរាជអាវុធហត្ថក្រុង ស្រុក កម្លាំងកងអនុសេនាធំចល័ត ខេត្តព្រះវិហារ ជាច្រើនរូបទៀត។
នាឱកាសនោះ លោកឧត្តមសេនីយ៍ត្រី កង សៅគុណ បាននាំប្រសាសន៍របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ផ្ដាំផ្ញើ និងសួរសុខទុក្ខដល់កងកំលាំងអាវុធហត្ថ ទាំងអស់សូមថែរក្សាសុខភាព ព្រោះរដូវនេះជារដូវភ្លៀងធ្លាក់ តែកងកំលាំងក្នុងពេលចុះបំពេញភារកិច្ចមិនថា យប់ ថ្ងៃ ក្ដៅរងារ នៅពេលមានភ្លៀងធ្លាក់នោះទេត្រូវការពារសុវត្ថិភាព ជូនជាតិ មាតុភូមិ ជាពិសេសគឺធ្វើយ៉ាងណាឲ្យភូមិ ឃុំ មានសុវត្ថិភាព។
លោកមេបញ្ជាការបានបន្តថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលពីរមួយអាណត្តិទៅមួយអាណត្តិ តែងតែយកចិត្តទុក្ខដាក់ជាប្រចាំដល់សុខមាលភាពរបស់ប្រជាពលរដ្ឋ ពិសេសគឺកងកម្លាំងប្រដាប់អាវុធផងដែរ ៕
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/XBFcpxpaLC8