ក្រុមហ៊ុន BZI បង្ហាញចំណាប់អារម្មណ៍វិនិយោគនៅកម្ពុជា
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 28 May, 2025 ក+ ក-

លោក Dato’ Sri Dr. Shamir Kumar Nandy ប្រធានក្រុមហ៊ុន BZI បានគោរពជម្រាបជូនសម្ដេចបវរធិបតីថា ក្រុមហ៊ុនមានប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុននៅក្នុងតំបន់ និងបណ្ដាប្រទេសនានា លើវិស័យអចលនទ្រព្យ, សេវាកម្មហិរញ្ញវត្ថុ, ថាមពលស្អាត, សុខាភិបាល និងវិស័យអប់រំ។ លោក Dato’ Sri Dr. Shamir Kumar Nandy បានលើកឡើងថា អាស្រ័យលក្ខណៈអំណោយផលនៃបរិស្ថានវិនិយោគរបស់កម្ពុជា, ក្រុមហ៊ុន BZI មានចំណាប់អារម្មណ៍ក្នុងការស្វែងរកឱកាសបណ្ដាក់ទុនវិនិយោគនៅកម្ពុជា។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/yrmv6PWK80k