ប្រជាកសិករម្នាក់​ស្លាប់ ២នាក់ទៀត​រងរបួស​ធ្ងន់ ខណៈបើក​ម៉ាស៊ីន​ច្រូត​ស្រូវជាន់​មីនតោន​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 24 November, 2015 ក+ ក-

បាត់ដំបង៖​មនុស្សម្នាក់ស្លាប់ និង២នាក់ទៀត បាន​រង​របួស​ធ្ងន់ ក្នុងពេលដែល​បើកបរម៉ាស៊ីន ច្រូតកាត់​ស្រូវកិន​ចំគ្រាប់​មីនកប់​ក្នុងដីស្រែដែលបន្សល់​ទុក​កាលពី​សម័យ​សង្គ្រាម​ផ្ទៃក្នុង​នៅ​កម្ពុជា។

គ្រាប់មីន និងយុទ្ធភ័ណ្ឌ​មិនទាន់ផ្ទុះ​នៅតែបន្ត​ការ គំរាមកំ​ហែង​សម្លាប់ជីវិត​មនុស្ស និងបង្ក​ការ​រង គ្រោះថ្នាក់​ជាបន្តប​ន្ទាប់ នៅលើផ្ទៃ​ដី​បង្ក​បង្កើន ផល​ស្រែ​ចម្ការ របស់​អ្នកភូមិ និងបង​ប្អូន ប្រជា​កសិករ ដែល​ស្ថិត​នៅក្នុង ឃុំអំពឹល​ប្រាំដើម នៃស្រុក​បវេល ខេត្ត​បាត់​ដំបង បណ្តាល​ឲ្យ មនុស្ស​ម្នាក់ស្លាប់ និង២នាក់ផ្សេងទៀត​រងរបួស ធ្ងន់ នៅក្នុង​ហេតុការណ៍​បើកម៉ាស៊ីន​ច្រូត​ស្រូវ​ជាន់​មីនខណៈ​ប្រជាកសិករ​នាំគ្នា​ប្រើប្រាស់​នូវម៉ាស៊ីន ច្រូត​ស្រូវធ្វើការ​ប្រមែ​ប្រមូល​ទិន្នផល និងកសិផល​ស្រូវរបស់​ខ្លួន កាលពីព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៥ ព្រឹកម្សឹលម៉ិញនេះ ។

សមត្ថកិច្ច និងសាក្សីនៅ​កន្លែងកើត​ហេតុ បានឲ្យដឹងថា៖ ហេតុ​ការណ៍​គួរឲ្យ​រន្ធត់នេះ បានកើត ឡើងនៅព្រឹកម៉ោង ៩:៤០នាទី ថ្ងៃខែឆ្​នាំខាងលើស្ថិតនៅ​ភូមិសៀម​ (ចំណុចទួល ធ្នង់) ក្នុងភូមិ​សាស្ត្រ ឃុំអំពឹល​ប្រាំដើម ស្រុក​បវេល ដោយសារ តែម៉ា​ស៊ីន​ច្រូត​កាត់ ប្រមូលផល​ស្រូវបើក​ទៅជាន់មីន​តោន ដែលកប់​ក្នុងស្រែ​ក្នុងសម័យ​សង្គ្រោម​កន្លងមក។

ជនរងគ្រោះរហូតដល់បាត់បង់​ជីវិត ខណៈបញ្ជូន​មកកាន់​មន្ទីរពេទ្យ​នៅឯខេត្ត​បាត់​ដំបង គឺ៖ ជនរងគ្រោះ ឈ្មោះ ឃឹម សីហា  ភេទ ប្រុស អាយុ៣២ឆ្នាំ មានទី​លំនៅ នៅភូមិព្រៃ​ទទឺង ឃុំបវេល ស្រុកបវេល។ ចំណែក ជនរង​គ្រោះ​ធ្ងន់​២នាក់​ទៀត មាន៖ ១.ឈ្មោះ ដួល នួន (ប្រុស) អាយុ៣២ឆ្នាំ, ម្នាក់ទៀត​ឈ្មោះ វ៉ៃ សារួន (ប្រុស) អាយុ២៧ឆ្នាំ។ ទាំង២នាក់នេះ មានទីលំនៅ​រស់នៅក្នុង ភូមិ ឃុំបន្សាយត្រែង ស្រុកថ្មគោល ខេត្តបាត់ដំបង។

សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា៖ សាកសព ជនរងគ្រោះ ត្រូវ​បាន​ក្រុមគ្រួសារ​យក ទៅធ្វើ បុណ្យតាមប្រពៃណី ដោយឡែកជនរងគ្រោះ ទាំង២នាក់ កំពុងសម្រាក​ព្យាបាល​នៅក្នុងមន្ទីរ ពេទ្យ ( អ៊ីមើយិនស៊ី) Emergency ខេត្ត បាត់ដំបង៕ ដោយ៖ ប៉ែន សុផល

4444444 22222222 555555555 6666666666666