ប្រជាពលរដ្ឋជីវភាពក្រីក្រ រងគ្រោះដោយអគ្គិភ័យ បណ្តាលអោយស្លាប់កូនប្រុសស្រី២នាក់ នៅស្រុកថ្មគោល ទទួលបានផ្ទះថ្មថ្មី ១ខ្នង
ឯកឧត្តម សុខ លូ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត អមដោយ ឯកឧត្តម លោកជំទាវលោក លោកស្រី គណៈកម្មាធិការសាខា អនុសាខាស្រុកថ្មគោល ក្រុមកាកបាទក្រហមឃុំ អ្នកស្មគ្រ័ចិត្តនិងយុវជនកាក បាទក្រហមកម្ពុជា បានអញ្ជើញចុះប្រគល់ផ្ទះ មនុស្សធម៌ ១ខ្នងលេខរៀងទី ១៩ ជាអំណោយរបស់ សាខាកាកបាទក្រហមកម្ពុជាខេត្ត ជូនដល់ក្រុមគ្រួសារ លោកស្រី ហ៊ុន គន្ធី ភេទស្រី អាយុ ៤០ឆ្នាំដែលរងគ្រោះដោយអគ្គិភ័យ និងបណ្តាលអោយបាត់បង់អាយុជីវិតកូនប្រុស ស្រីចំនួន២នាក់។ ក្នុងនោះ ក៏ផ្តល់អំណោយជូនប្រជាពលរដ្ឋងាយរងគ្រោះបំផុត ចាស់ជរា ជនមានពិការភាព គ្រួសារ ទីទ័លក្រចំនួន៥០គ្រួសារស្ថិតនៅភូមិអង់ជើង ឃុំតាម៉ឺន ស្រុកថ្មគោល។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/-M28OeuTfCA