អគ្គលេខាធិការរងទី១កាកបាទក្រហមកម្ពុជា ចុះសួរសុខទុក្ខកុមារកំព្រានៅមណ្ឌលមែកឈើនិងអង្គការសង្គ្រោះជនអស់សង្ឃឹម
ដើម្បីអបអរខួបលើកទី៧៦ ទិវាកុមារអន្តរជាតិ ១មិថុនា និងទិវាកុមារកម្ពុជាឆ្នាំ២០២៥, នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យលោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា និងសហការី អញ្ជើញចុះសំណេះសំណាលសួរសុខទុក្ខ ព្រមទាំងនាំយកសម្ភារអនាម័យ និងនំភីហ្សា ចែកជូនដល់កុមារកំព្រានៅមណ្ឌលមែកឈើ ចំនួន១២០នាក់ និងកុមារនៅអង្គការសង្គ្រោះជនអស់សង្ឃឹមចំនួន ១២៤នាក់ រួមជាមួយគ្រូ អ្នកថែទាំ ៣៦នាក់ សរុបទាំងពីរមណ្ឌលចំនួន ២៨០ នាក់ ដែលស្ថិតនៅភូមិលិចវត្ត សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។ សូមជម្រាបជូនថា ក្នុងការចុះសួរសុខទុក្ខនិងចែកអំណោយដល់មណ្ឌលខាងលើនេះ គឺ មណ្ឌលមែកឈើ ជាលើកទី២ និងអង្គការសង្គ្រោះជនអស់សង្ឃឹមជាលើកទី២៤ហើយ។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/SCYGHf_ENCo