ទស្សនីយភាពសិល្បៈ សប្តាហ៍ទី១៦ បន្តទាក់ទាញអ្នកទេសចរដើរលេងកំសាន្ត នៅផ្លូវថ្មើរជើងចតុមុខ
ផ្លូវថ្មើរជើងចតុមុខនាសប្តាហ៍ទី១៦កន្លង ទៅគឺនៅថ្ងៃទី៣១ ខែឧសភា និងទី០១ ខែមិថុនានេះមានការសម្តែងទស្សនីយភាពសិល្បៈ ល្ខោនខោល និងល្ខោនបាសាក់ ដោយ មានបងប្អូនប្រជាពលរដ្ឋខ្មែរ រួមទាំងជនជាតិបរទេសបានមកទស្សនានិងដើរលេងកំសាន្តយ៉ាងច្រើនកុះករ មិនខុសពីសប្តាហ៍កន្លងទៅឡើយ។ លោកស្រី ដោ សម្ផស្ស នាយករងរដ្ឋបាលនិងជាអ្នកនាំពាក្យសាលារាជធានីភ្នំពេញបានឱ្យដឹងថា៖ សំរាប់សប្តាហ៍នេះ (នាថ្ងៃទី៣១ ខែ ឧសភា និងទី០១ ខែមិថុនា)នៅលើផ្លូវថ្មើរជើងចតុមុខ(Walk Street) បានលើកយកនូវផ្ទាំងទស្សនីយភាពសិល្បៈពីរ ដើម្បីសម្ដែងជូនភ្ញៀវជាតិ អន្តរជាតិ និងពុក ម៉ែ បងប្អូន ទាំងអស់គ្នាបានទស្សនា នាផ្លូវថ្មើរជើងចតុមុខ (Walk Street) ទី១/ ទស្សនីយភាពសិល្បៈ ល្ខោនខោល, ទី២/ ទស្សនីយភាពសិល្បៈ ល្ខោនបាសាក់”។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/YZVL3Uudsm0