លោក ញឹក ប៊ុនឆៃ ទម្លាយអាថ៌កំបាំងរឿងថៃប្រើល្បិចចង់ច្រិបយកទឹកដីខ្មែរ កាលលោកនៅក្នុងចលនាតស៊ូនៅភាគខាងលិចនៃប្រទេសកម្ពុជា(មានវីដេអូ)
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 3 June, 2025 ក+ ក-

ក្នុងកិច្ចសម្ភាសន៍ផ្ដាច់មុខជាមួយសារព័ត៌មានមេគង្គប៉ុស្ដិ៍ លោក ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ អតីតមេទ័ពក្នុងចលនាតស៊ូនៅភាគខាងលិចនៃប្រទេសកម្ពុជា រូបនេះបានទម្លាយអាថ៌កំបាំងមួយ កាលពីសម័យលោកកំពុងតស៊ូនៅតាមព្រំដែនភាគខាងលិចប្រទេសកម្ពុជា ក្នុងអំឡុងឆ្នាំ១៩៧៧ មេដឹកនាំថៃកាលណោះមានគម្រោងកាត់យកទឹកដីខ្មែរចាប់ពីតំបន់ព្រះវិហាររហូតដល់ខេត្តកោះកុងយកមកធ្វើជាទឹកដីរបស់ថៃ។

លោកញឹក ប៊ុនឆៃ បានរំលឹករឿងរ៉ាវនេះថា កាលណោះមេដឹកនាំថៃបានយល់ព្រមផ្ដល់ទ័ព១០ម៉ឺននាក់ដើម្បីជួយចលនាតស៊ូខ្មែរក្នុងការវាយផ្ដួលរំលំរបបដឹក នាំខ្មែរក្រហម។ដោយវាយចេញពីទិសខាងលិចនៃប្រទេសកម្ពុជា។ ជាសំណាងល្អក្នុងចំណោម កងទ័ពថៃនាពេលនោះមាននាយទាហានមួយរូបជាជនជាតិខ្មែរបានលួចខ្សិប ប្រាប់ពីគោលបំណងរបស់មេដឹកនាំថៃដែលកាលណោះមេដឹកនាំរូបនេះឡើងកាន់អំណាចដោយការធ្វើរដ្ឋប្រហារយោធានោះថា ពេលថៃជួយវាយឈ្នះគេនឹងកាត់យកដីខ្មែរតាមផែនទី ឯកតោភាគីរបស់គេមកកាន់កាប់ជាដីរបស់ថៃ។
ដោយទទួលបានព័ត៌មាននេះ ចលនាតស៊ូខ្មែរនៅភាគខាងលិចបានបដិសេធមិន
ទទួលយកកម្លាំងទ័ព១០ម៉ឺននាក់ដែលថៃផ្ដល់ឲ្យនោះឡើយ៕
សូមស្ដាប់ការរៀបរាប់រំលឹករបស់ លោកញឹក ប៊ុនឆៃទាំងស្រុងដូចខាងក្រោម៖
សូមចុចបើក Link ស្ដាប់ព័ត៌មានពិស្ដារ៖https://youtu.be/eFm5QhWrTro