៤ខែដើមឆ្នាំ២០២៥ បទល្មើសព្រហ្មទណ្ឌថយចុះជាង២០០លើក ធៀបនឹងឆ្នាំ២០២៤
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 3 June, 2025 ក+ ក-

ក្នុងរយៈពេល៤ខែ ដើមឆ្នាំ២០២៥នេះ សមត្ថកិច្ចក្រសួងមហាផ្ទៃបានបង្ក្រាបបទល្មើសព្រហ្មទណ្ឌចំនួន ៨៨៦លើក។ ចំនួននេះ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៤ បានថយចុះចំនួន២៦៦លើក។ ឆ្នាំ២០២៤ សមត្ថកិច្ច បង្ក្រាបបទល្មើសបានចំនួន១.១៥២លើក។ ក្នុងចំណោមបទល្មើសដែលបានថយចុះនៅក្នុងរយៈពេល៤ខែដើមឆ្នាំមកនេះ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក ទូច សុឃៈ បានឱ្យដឹងថា បទល្មើសឧក្រិដ្ឋ បានថយចុះ ចំនួន២៩លើក និងបទល្មើសមជ្ឈិមបានថយចុះចំនួន២៣៧លើក។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/Rp3Z1y90ZYY