កម្ពុជាត្រៀមខ្លួនសហការជាមួយសហគមន៍អន្តរជាតិ ដើម្បីជំរុញសកម្មភាពទប់ស្កាត់ការប្រែប្រួលអាកាសធាតុ
នៅឯព្រលានយន្តហោះ ឯកបណ្ឌិត អ៊ាង សុផល្លែត បានគូសបញ្ជាក់ថា កម្ពុជាបានបញ្ជាក់អំពីការប្តេជ្ញាចិត្តក្នុងការអនុវត្តកិច្ចព្រមព្រៀងទីក្រុងប៉ារីសស្ដីពីការប្រែ ប្រួលអាកាសធាតុ ដោយបានកំណត់ក្នុងផែនការជាតិរួមចំណែកឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ (NDC) ក្នុងគោលដៅជាប្រទេសអព្យាក្រឹតភាពកាបូននៅឆ្នាំ 2050 ការរួមបញ្ចូលក្នុងយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាននូវសកម្មភាពអាទិភាពក្នុងការកាត់បន្ថយនូវការបំភាយឧស្ម័នក្នុងវិស័យថាមពល ឧស្សាហកម្ម កសិកម្ម ព្រៃឈើ និងសំណល់។ ប្តេជ្ញាពង្រឹងតួនាទីរបស់ខ្លួនក្នុងការអភិរក្សផ្ទាំងទឹកកក ដោយអំពាវនាវឱ្យប្រទេសអភិវឌ្ឍន៍ និងស្ថាប័នហិរញ្ញវត្ថុគាំទ្រគម្រោងអភិរក្សប្រកបដោយភាពច្នៃប្រឌិត និងការចែករំលែកបច្ចេកវិទ្យាក្នុងការត្រួតពិនិត្យផ្ទាំងទឹកកក និងប្រព័ន្ធព្រមានជាមុន។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/cuCI6tNHl7s