ប្រទះឃើញគ្រាប់បែកដៃមួយគ្រាប់ នៅសួន​ច្បារមាត់ស្ទឹងសង្កែ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 24 November, 2015 ក+ ក-

បាត់ដំបង៖គ្រាប់បែកដៃមួយគ្រាប់ ត្រូវបានប្រជា​ពលរដ្ឋ ដែល​តែងតែចេញ​ទៅហាត់​ប្រាណ នៅតាម​សួនច្បារ ប្រប​មាត់​ស្ទឹងសង្កែ ត្រើយខាងកើត ស្ថិតទល់​មុខវត្តសង្កែ ក្រុង​ខេត្តបាត់ដំបង ប្រទះឃើញនៅ​វេលាម៉ោង​០២ៈ៣០នាទី  ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ ២០១៥ មុននេះបន្តិច។

ប្រជាពលរដ្ឋម្នាក់ ដែលប្រទះឃើញនេះ បាន​រាយការណ៍​ទៅកម្លាំងសមត្ថ​កិច្ចប៉ូលីស​បង្ក្រាប​នៃស្នង​ការ​ប៉ូលីសខេត្ត បាត់​ដំបងភ្លាមៗ តាមទូរស័ព្ទ ហើយសមត្ថកិច្ច​បានចុះមកភ្លាមៗតែម្តង។
ប្រភពពី​សមត្ថកិច្ចចុះពិនិត្យហេតុការណ៍ បាន​ឲ្យដឹងថា៖ គ្រាប់បែកដៃ ដែល​ប្រជា​ពលរដ្ឋ​ប្រទះឃើញនេះ សមត្ថកិច្ច​បាន​ទំនាក់​ទំនង​ខាងអង្គភាព​ភាពស៊ីម៉ាក់ ឲ្យចុះមកពិនិត្យ និងយក​គ្រាប់នេះ ទៅរក្សា​ទុកហើយ។

សមត្ថកិច្ចបានឲ្យដឹងបន្ថែមទៀតថា៖ គ្រាប់​បែក​ដៃមួយ​គ្រាប់ ដែលគេប្រទះ​ឃើញ​នេះ គឺជា​គ្រាប់បែក​ដៃប្រ​ភេទHongrenat M67 ផលិតនៅ USA. Diamaitres 64mm. H90mm.និងមាន​ទម្ងន់​៣៩៧ក្រ.។
អ្នកឈរមើលហេតុការណ៍នេះ បានសង្ស័យថា ទំនងជាគ្រាប់បែកដៃ ដែល​អ្នកនេសាទ​តាមដងស្ទឹងសង្កែ បង់សំណាញ់​ឬនេសាទ​ប្រទះ​ឃើញ ហើយ​យកមក​បោះចោល​ និងទុកចោល​នៅលើគោកទីនេះ៕ ដោយ៖    ប៉ែន សុផល

ddddddddddd bbbbbbbbbb aaaaaaaaa