សម្ដេចតេជោ ប្រកាសផ្តល់ដី២ហិកតានៅជ្រោយចង្វារសាងសង់អន្តេវាសិកដ្ឋាននិស្សិតស្រី
ក្រោយជំនួបជាមួយប្រតិភូក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី ដែលដឹកដោយលោកជំទាវបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ច ការនារី នៅរសៀលថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៥នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសថានឹងប្រគល់ដី ២ហិកតា ដែលទិញតម្លៃជាង ១០លានដុល្លារ ប្រគល់ជូនទៅក្រសួងកិច្ច ការនារី ដើម្បីសាងសង់អន្តេវាសិកដ្ឋាន។ សម្ដេចតេជោ ហ៊ុន សែន បានសរសេរយ៉ាងដូច្នេះថា ក្រៅពីការផ្តល់ជាអនុសាសន៍ សម្តេចតេជោ បានសម្រេចក្នុងនាមជាមេគ្រួសារ ដើម្បីកសាងអន្តេវាសិកដ្ឋានសម្រាប់និស្សិតជាស្ត្រីក្រីក្រមកពីបណ្តាខេត្តមកបន្តការសិក្សានៅរាជធានីភ្នំពេញ។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/7uxCL8RtmFQ