ឯកឧត្តមឧត្តមសេនីយ៍ឯក គឹម វណ្ណា នាំយកអំណោយរបស់ក្រុមហ៊ុន ណាវី រិទ្ធី ត្រេឌីង ជូនកងទ័ពជួរមុខយោធភូមិភាគទី៤

នារសៀលថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ឧត្តមសេនីយ៍ឯក គឹម វណ្ណា នាយកមជ្ឈមណ្ឌលស្រាវជ្រាវយុទ្ធសាស្ត្រយោធា អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ បានដឹកនាំនាយ ពលទាហាន ក្នុងមជ្ឈមណ្ឌលនិង សប្បុរសរជន ក្រុមហ៊ុនណាវី រិទ្ធី ត្រេឌីង ឯ.ក នាំយក នៅអំណោយជាគ្រឿងឧបភោគ បរិភោគ និងថវិកាមួយចំនួន ទៅឧបត្ថម្ភគាំទ្រជូនដល់នាយទាហាន នាយទាហានរង និងពលទាហាន ទីបញ្ជាការជួរមុខ របស់អគ្គបញ្ជាការដ្ឋាន និងសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ ប្រចាំនៅទិសយោធភូមិភាគទី ៤ ដែល កំពុងឈរជើងប្រចាំការការពារបូរណភាពទឹកដី តាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ខេត្តព្រះវិហារ ។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/7pIz9pcPLMY