ដោយ៖នីមវណ្ណា
(ខេត្តបន្ទាយមានជ័យ)៖ពលរដ្ឋដែលជាអាជីករនិងភ្ញៀវទេសចរណ៍ធ្វើដំណើរចូលទៅក្នុងប្រទេសថៃនៅព្រឹកថ្ងៃទី១០ខែមិថុនាឆ្នាំ២០២៥នេះមានការកកស្ទះនៅត្រង់ចំណុចវ៉ៃត្រាប៉ាស្ព័រ(VISA)និងបោះត្រាលើប័រដឺផាស់(Border Pass)ក្នុងទឹកដីថៃរហូតមកដល់ទឹកដីកម្ពុជាត្រង់ចំណុចប្រាសាទនៃច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត។នេះបើតាមការលើកឡើងរបស់មន្ត្រីអន្តោប្រវេសន៍កម្ពុជា។មន្ត្រី អន្តោប្រវេសន៍រួបនោះបញ្ជាក់ថាៈការកកស្ទះនៅព្រឹកថ្ងៃទី១០ នេះមូលហេតុដោយសារភាគីថៃរឹតបន្តឹងការវាយត្រាចូលទៅទឹកដីថៃ។
សូមបញ្ជាក់ថាៈច្រកទ្វារអន្តរជាតិប៉ោយប៉ែតត្រូវបានភាគីថៃបិទដោយឯកតោ
ភាគីនិងកែសម្រូលម៉ោងចេញចូល។គឺខាងភាគីថៃបើកឲ្យចេញចូលទៅនៅម៉ោង៨ព្រឹក ចំណែកភាគីកម្ពុជាបើកឲ្យភ្ញៀវជាតិនិងអន្តរជាតិចេញចូលនៅម៉ោង៩ព្រឹកហើយបិទមិនឲ្យធ្វើដំណើរចេញចូលនៅម៉ោង៤ល្ងាចដូចគ្នាទៅនិងភាគីថៃដែរ។កន្លងមកសភាពការណ៍ធម្មតាច្រកទ្វារអន្តរជាតិបានបើកដំណើរការឲ្យភ្ញៀជាតិនិងអន្តរជាតិរួមទាំងអាជីវករដែលទៅលក់ដូរនៅផ្យាររោងក្លឿប្រទេសថៃនៅម៉ោង៦ព្រឹកនិងបិទមិនឲ្យមានអ្នកធ្វើដំណើរឆ្លងកាត់នៅម៉ោង១០យប់។
មន្ត្រីប្រចាំច្រកទ្វារបញ្ជាក់ថាៈសំរាប់លិខិតឆ្លងដែនជនជាតិខ្មែរយើងខាងភាគីថៃគេបានផ្ដល់ជូនតែមួយសប្ដាហ៍។ចំណែកប័ណ្ណព្រំដែនក៏បានរយៈពេលមួយ
សប្ដាហ៍ដូចគ្នា។
កន្លងទៅលិខិតឆ្លងដែនទេសចរណ៍ខ្មែរ ខាងភាគីថៃគេអនុញ្ញាតិឲ្យ៦០ថ្ងៃរីឯខាងកម្ពុជាយើងវិញគឺបានអនុវត្តន៍ដូចគ្នាទៅហ្នឹងភាគីថៃដែរ ចំពោះជនជាតិថៃដែលចូលមកកម្ពុជានេះដោយអនុវត្តតាមបទបញ្ជារបស់ថ្នាក់ដឹកនាំ៕
ចុចបើក Link ទស្សនាព័ត៌មានពិស្ដារ៖https://youtu.be/18X0F8821ns