កិច្ចប្រជុំលើកទី១៤ របស់ក្រុមការងារបច្ចេកទេសចម្រុះលើវិស័យសន្តិសុខស្បៀងនិងអាហារូបត្ថម្ភ

ក្រុមការងារបច្ចេកទេសចម្រុះលើវិស័យសន្តិសុខស្បៀងនិងអាហាររូបត្ថម្ភ បានបើកកិច្ចប្រជុំលើកទី១៤ កាលពីព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥ នាទីស្តីការគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ត្រី ប្រធានក្រុមប្រឹក្សាស្ដារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ ដោយមានការអញ្ជើញចូលរួមពីលោកស្រី Rebeka Bell នាយកប្រចាំប្រទេសអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ ឯកឧត្តម លោកជំទាវ លោក លោកស្រីតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធដែលជាសមាជិកក្រុមការងារបច្ចេកទេសចម្រុះលើវិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភ លោក លោកស្រីតំណាងដៃគូអភិវឌ្ឍ សង្គមស៊ីវិល និងវិស័យឯកជន។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/aDBFbGtvy60