សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចូលរួមរំលែកទុក្ខគ្រួសារសពផ្ទុះមីនតោននៅខេត្តប៉ៃលិន
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 12 June, 2025 ក+ ក-

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រ ហមកម្ពុជា នៅថ្ងៃពុធ ទី១១ ខែមិថុនា  ឆ្នាំ២០២៥នេះ បានចាត់លោកជំទាវ ពុំ ចន្ទីនី អគ្គលេ ខាធិការ កាកបាទក្រហមកម្ពុជា និងមានការចូលរួមពីឯកឧត្តម ផេង សិទ្ធី សមាជិកគណៈកម្មា ធិការសាខាខេត្តបាត់ដំបង និងអនុសាខាកាកបាទក្រហមកម្ពុជាស្រុកបវេលចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំបំផុតជាមួយក្រុមគ្រួសារសព លោក យ៉ាន ដា អាយុ ២៤ ឆ្នាំ  មានមុខរបរស៊ីឈ្នួលបើកត្រាក់ទ័រ ដែលស្លាប់ដោយគ្រោះឧបទ្ទវហេតុផ្ទុះមីនតោន ក្នុងពេលបើកត្រាក់ទ័រភ្ជួររាស់ដីចម្ការរមើរ ក្នុងភូមិដីស្អិត ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន កាលពីថ្ងៃ១០ ខែមិថុនា ឆ្នាំ២០២៥។ សពកំពុងតម្កល់ធ្វើបុណ្យតាមប្រពៃណីនៅលំនៅដ្ឋានក្នុងភូមិស្ពានកណ្តោល ឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/MoDwtD8qkVM