អ្នកនាំពាក្យរាជរដ្ឋាភិបាលថាជំហរដាក់ពាក្យប្ដឹងទៅ ICJ របស់កម្ពុជា គឺមិនប្រែប្រួលទេ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 12 June, 2025 ក+ ក-

នៅក្នុងកិច្ចសម្ភាសន៍ពិសេសស្តីពីការរៀបចំឯកសារ លើកយកករណីតំបន់មុំបី ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច និងប្រាសាទតាក្របី ដើម្បីប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ ( ICJ ) ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ច្បាស់ថា កម្ពុជារង់ចាំមើលជំហរចុងក្រោយរបស់ថៃក្នុងកិច្ចប្រជុំJBC នៅថ្ងៃទី១៤ ខែមិថុនាខាងមុខនេះ ប៉ុន្តែទោះជាជំហរបែបណាក៏ដោយ ក៏កម្ពុជានៅតែនាំយកសំណុំរឿង ប្រាសាទតាមាន់ធំ, ប្រាសាទតាមាន់តូច, ប្រាសាទតាក្របី និងបញ្ហានៅតំបន់មុំ៣ ប្ដឹងទៅតុលាការយុត្តិធម៌អន្តរជាតិ(ICJ) ដដែល ព្រោះកម្ពុជា មានសិទ្ធិដាក់ពាក្យប្ដឹងបាន ស្របតាមយុត្តាធិការរបស់ ICJ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/VjTpo-Rv6Ac