នគរបាលការពារស្ថានទូតអារិក ផ្ទុះអាវុធចំនួន០២គ្រាប់ ខណៈពេលជនបែកថ្នាំម្នាក់បានរត់ស្ទុះ ទៅផ្លោះរបងស្ថានទូតអាមេរិក
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 14 June, 2025 ក+ ក-

ជនបែកថ្នាំម្នាក់ បានរត់គេចពីសមត្ថកិច្ចនគរបាលខណ្ឌដូនពេញ រត់ស្ទុះ បម្រុងផ្លោះរបង ត្រូវនគរបាលការពារទូតដកកាំភ្លើងបាញ់គម្រាម ចំនួន០២គ្រាប់ ឃាត់បានភ្លាមៗ ។ហេតុការណ៍នេះដែរបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១០ព្រឹកថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ២០២៥ នៅចំណុចក្បែររង្វង់មូលវត្តភ្នំ ក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

ប្រភពព័តមានពីប្រជាពលរដ្ឋបានអោយដឹងថា មុនកើតហេតុមាននគរបាលព្រហ្មទណ្ឌខណ្ឌដូនពេញ បានធ្វើការស្ទាក់ដេញចាប់ ជនសង្ស័យម្នាក់ (បែកថ្នាំ) នៅចំណុចរង្វង់មូលវត្តភ្នំ ។ ភ្លាមៗ នៅពេលសមត្ថកិច្ចសម្រុកនិងព័ទ្ធចាប់ ជនសង្ស័យបានរត់គេច ឡើងទៅក្បែរស្ថានទូត ស្របពេលនោះជនសង្ស័យព្យាយាមរត់គេច មកដល់ស្ថានទូតអាមេរិក រួចបម្រុងផ្លោះរបង ។ ខណៈនោះ នគរបាលការពារស្ថានទូតឃើញដូច្នោះ ក៏បានដកកាំភ្លើងបាញ់ឡើងលើចំនួន០២គ្រាប់ នឹង ឃាត់បានជនសង្ស័យបានភ្លាមៗ ។

ក្រោយកើតហេតុ នគរបាលព្រហ្មទណ្ឌខណ្ឌដូនពេញ បាននាំជនបែកថ្នាំ នឹងនគរបាលការពារទូត យកទៅសួរនាំនៅប៉ុស្តិ៍នគរបាលរដ្ឋបាលវត្តភ្នំតាមនីតិវិធី ៕

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/g1TIJREEFio