អាជ្ញាធររាជធានីត្រៀមរថយន្តក្រុងជាង៤០០គ្រឿង ដើម្បីដឹកជញ្ជូនពលរដ្ឋនិងពលករពីព្រំដែនថៃ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 16 June, 2025 ក+ ក-

ឯកឧត្ដមឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍ថា អាជ្ញាធររាជធានីភ្នំពេញបានត្រៀមរថយន្ត ក្រុងជាង៤០០គ្រឿងរួចហើយ ឱ្យតែរាជរដ្ឋាភិបាលដាក់បទបញ្ជា ឱ្យទៅដឹកជញ្ជូនប្រជាពលរដ្ឋ និងពលករ ដែលត្រូវចេញដំណើរពីព្រំដែនថៃទៅស្រុកកំណើត យើងនឹងអនុវត្តតាមបទបញ្ជាភ្លាមៗ។នេះជាការគិតគូ ពីសុខទុក្ខប្រជាពលរដ្ឋពីសំណាក់ថ្នាក់ដឹកនាំកំពូលៗរបស់យើង មិនដូចជនអគតិមួយចំនួននោះទេ។ ការបញ្ជាក់របស់ឯកឧត្ដម ឃួង ស្រេង សមាជិកគណៈកម្មាធិការ កណ្តាលគណបក្សប្រជាជនកម្ពុជា និងប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជារាជធានី ធ្វើឡើងក្នុងឱកាស អញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយសមាជិកសមាជិការគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា សង្កាត់ស្ទឹងមាន ជ័យ២ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/Qn3seCzjTd4