រថយន្ត​កាមរី​បើក​បុក​អ្នកជិះ​ម៉ូតូ​ម្នាក់​​ឲ្យ​រងរបួស​ធ្ងន់ ​នៅ​ស្រុក​សំពៅ​លូន​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 26 November, 2015 ក+ ក-

បាត់​ដំប​ង៖បុរស​ម្នាក់​បាន​រងរបួស​ជា​ទម្ងន់​ហើយ​ត្រូវគេ​ជួយ​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ស្រុក​សំពៅ​លូន បន្ទាប់ពី​ត្រូវ​រថយន្ត​ធុន​តូច​មួយគ្រឿង​បើក​បុក​ចំ​ពីមុខ​ពេញទំហឹង ខ​ណះ​ជនរងគ្រោះ​កំពុង​ជិះ​ម៉ូតូ​ម្នាក់អែង​។​

​ប៉ូលីស​បា​ឲ្យ​ដឹងថា មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​59A ចំណុច​ភូមិ​ត្រពាំង​ព្រលិត ឃុំ​សន្តិភាព ស្រុក​សំពៅ​លូន ខេត្តបាត់ដំបង​រវាង​រថយន្ត និង​ម៉ូតូ​ដែល​បើកបរ​បញ្ច្រាស់ទិស​គ្នា​ហើយ​បាន​បុក​ពេញទំហឹង​បណ្តាលអោយ​អ្នកជិះ​ម៉ូតូ​រងរបួស​យ៉ាងធ្ងន់ធ្ងរ ។​

​សមត្ថកិច្ច​ចរាចរណ៍​ស្រុក​បានអោយដឹងថា រថយន្ត​បង្កហេតុ​ម៉ាក​កាមរី ស៊េរី​ឆ្នាំ​៩៣ ពណ៍​ស្ពៃជ្រក់ ពាក់​ស្លាក​លេខ​-​ភ្នំពេញ​.2A7543 បើកបរ​ដោយ​ឈ្មោះ ស៊ា​ង សុ​ភ័​ក្រ ភេទ​ប្រុស អាយុ ៣៨​ឆ្នាំ ទីលំនៅ​ភូមិ​ស្ពាន​យោល ឃុំ​ជ្រៃ​សីមា ស្រុក​សំពៅ​លូន ខេត្តបាត់ដំបង មិន​រងរបួស​ទេ​។​

​ចំណែក​ភាគី​ខាង​ម៉ូតូ​ម៉ាក​ហុងដា ឌ្រី​ម ស៊េរី​២០១០ ពណ៌​ខ្មៅ​ស្លាក​លេខ​1H5903​បើកបរ​ដោយ​ឈ្មោះ សោ សុជាតិ ភេទ​ប្រុស អាយុ ៣០​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ត្រពាំង​ព្រលិត ឃុំ​សន្តិភាព ស្រុក​សំពៅ​លូន ខេត្តបាត់ដំបង រងរបួស​ធ្ងន់​ត្រូវបាន​បញ្ជូនទៅ​មន្ទីរពេទ្យបង្អែក ស្រុក​ដើម្បី​ស​ង្ក្រោះ​។​

​បច្ចុប្បន្ន​រថយន្ត និង​ម៉ូតូ​ត្រូវបាន​សមត្ថកិច្ច​នាំយក​ទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​សំពៅ​លូន រង់ចាំ​ធ្វើកា​ដោះស្រាយ​ជា​ក្រោយ​៕​ដោ​យ៖គ.បញ្ញា​gvfcuuuyhgthhrfxeww