​រថយន្ត​ ហ្វ័រ៉េន័រ បុក​ម៉ូតូ​ហុងដា​ឌ្រី​ម ​ស្លាប់ម្នាក់ របួសធ្ងន់២​នាក់
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 26 November, 2015 ក+ ក-

ភ្នំ​ពេ​ញ៖​យុវជន​ម្នាក់​បាន​បោក​ក្បាល​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​កើតហេតុ និង​មនុស្ស​ប្រុស​ស្រី​២​នាក់​ទៀត​រងរបួស​ធ្ងន់​ត្រូវបាន​រថយន្ត​សាមុយ​ដឹក​យកទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ដោយសារតែ​ត្រូវ​រថយន្តស៊េរី​ទំនើប​មួយគ្រឿង​បើក​ក្នុង​ល្បឿន​លឿន​វ៉ា​រថយន្ត​២​គ្រឿង​ទៀត បាន​ជ្រុល​បុក​ម៉ូតូ​ជនរងគ្រោះដែលជិះគ្នា៣នាក់​​ បញ្ច្រាស់ទិស​គ្នា​ពេញទំហឹង ប៉ើង​អូស​ប្រមាណ​ជាង​១០​ម៉ែត្រ​។

​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើនេះ​ បានកើត​ឡើង​កាលពី​វេលា​ម៉ោង​៩​នឹង​៤៥​នាទី​យប់​ថ្ងៃទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០១៥ នៅ​ចំណុច​មុខផ្ទះ​សំណាក់​. កេ​សី​វ​ល្ខ័​ក តាម​បណ្តោយ​ផ្លូវ​លេខ​៣៧១ ស្ថិត​ក្នុងភូមិ​ត្នោតជ្រុំ​៣ សង្កាត់​បឹងទំពុន ខណ្ឌមានជ័យ​។

​សមត្ថកិច្ច​បានអោយដឹង​ថា ជនរងគ្រោះ​ដែល​ស្លាប់​មានឈ្មោះ ភិន រ៉ា ភេទ​ប្រុស អាយុ​១៨​ឆ្នាំ បច្ចុប្បន្ន​ស្នាក់នៅ​សង្កាត់​បឹងត្របែក ខណ្ឌចំការមន ចំណែក​ម្ចាស់​រថយន្ត​បង្ក​មានឈ្មោះ ឈិ​ត ដា​រ៉េត អាយុ​២៦​ឆ្នាំ មានមុខរ​បរជា​អ្នកបើករថយន្ត​អោយ​ក្រុមហ៊ុន​ដេលី មាន​ស្រុកកំណើត​ក្នុងភូមិ​បឹង​ជន្លេន ឃុំ​ឬ​ស្សី​ជ្រោយ​ស្រុក​មុខកំពូល​ខេត្តកណ្តាល​។​

​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បានអោយដឹងថា​មុនពេល​កើតហេតុ​គេ​បានឃើញ​រថយន្ត​សេរី​ទំនើប​មួយគ្រឿង ម៉ាក FORTUNER ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ​2Z6740​បើកបរ​ដោយ​បុរស​ដូច​មានឈ្មោះ​ខាងលើ ក្នុង​ល្បឿន​យ៉ាង​លឿន​ទិសដៅ​ពី​កើ​តទៅ​លិច​ហើយ​បាន​វ៉ា​រថយន្ត​២​គ្រឿង​ទៀត​នៅ​ខាងឆ្វេង​ដៃ ក៏បាន​ជ្រុល​ទៅបុក​ម៉ូតូ​ហុងដា​ឌ្រី​ម​សេ​១១០ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 1BU8700 ​ជិះ​ដោយ​មនុស្ស​ប្រុស​ស្រី​៣​នាក់​ដែល​ជិះ​បញ្ច្រាស់ទិស​គ្នា​ពេញទំហឹង ប៉ើង​ខ្ទាត​ប្រមាណ​ជាង​១០​ម៉ែត្រ​បណ្តាលអោយ​យុវជន​ម្នាក់​បោក​ក្បាល​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​កើតហេតុ និង​២​នាក់​ទៀត​បាន​រងរបួស​ធ្ងន់ ទំនងជា​ត្រូវ​បាក់ដៃ បាក់ជើង ហើយ​ត្រូវ​រថយន្ត​សាមុយ​ដឹកយក​ទៅ​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យ ចំណែក​ម៉ូតូ​បាន​រង​ការខូចខាត​យ៉ាងដំណំ​រីឯ​រថយន្ត​ដាច់​កាឡេ​កង់​មុខ​ខាងឆ្វេង​ទៅមុខ​លែងរួច​។​

​ក្រោយមក​សមត្ថកិច្ច​ជំនាញ​បាន​ចុះមក​ធ្វើការ​វាស់វែង និង​យក​ម៉ូតូ ព្រមទាំង​រថយន្ត​ជាមួយនឹង​អ្នកបើកបរ​ទៅ​ការិយាល័យ​ចរាចរណ៍​ជើងគោក​រាជធានី​ភ្នំពេញ រង់ចាំ​ដោះស្រាយ​ទៅតាម​ផ្លូវច្បាប់ ចំណែក​សព​យុវជន​រងគ្រោះ​សមត្ថកិច្ច​ទំនាក់ទំនង​ក្រុមគ្រួសារ​អោយមក​ទទួលយក​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី​៕​ដោ​យ៖​រដ្ឋា​gvcfdcchbvgyhdd

tgftraa

rfdeebb

uhbgyuuu